ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាត្លង់ទិក មានចំណាប់អារម្មណ៍ក្នុងការចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 21-02-2026, ដោយ​​ Dara007 , 5 Views
                     
អាម៉េរិកៈ ប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក មានចំណាប់អារម្មណ៍ក្នុងការចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ Jim Jones និង លោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការចុះស្វែងយល់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាការឆ្លើយតប, សម្ដេចធិបតីជម្រាបជូនឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក អំពីដំណើររឿង និងការវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន នៃជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាយន្តការសន្តិវិធី ដែលកម្ពុជាបានប្រើប្រាស់ រួមទាំងការអត់ធ្មត់របស់កម្ពុជាក្នុងការឆ្លើយតប។ ទន្ទឹមនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលសម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធាននាពេលនេះ មិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែគឺជាអ្វីដែលបាននិងកំពុងកើតឡើងនៅលើដីជាក់ស្ដែង។ សម្ដេចធិបតីក៏បានស្នើឱ្យក្រុមប្រឹក្សាអាត្លង់ទិក ជួយចែករំលែកបន្តនូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ។

មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក៏បានពិភាក្សាគ្នាអំពីជំហានបន្ទាប់ដែលក្រុមប្រឹក្សាអាចរួមចំណែកក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ទៅកាន់ពិភពលោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
អាម៉េរិកៈ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com