ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុនកែច្នៃស្បែកគោនៅខេត្ដកំពង់ស្ពឺ ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពឱ្យបានត្រឹមត្រូវ
ថ្ងៃទី ៖ 20-06-2025, ដោយ​​ dara007 , 55 Views
                     
កំពង់ស្ពឺៈ ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនកែច្នៃស្បែកគោនៅខេត្ដកំពង់ស្ពឺមួយកន្លែងមានឈ្មោះក្រុមហ៊ុនMusk (Cambodia)Import Export Co.Ltd ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដោយការបញ្ចេញសំណល់រាវនិងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងច្បាប់របស់កម្ពុជា។ដូច្នេះ ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន ។

យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ ក្រុមការងារបានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់)ដក់នៅខាងក្រោយស្រះស្ដុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិប្រេងខ្លាញ់អណ្ដែតជាច្រើននិងធ្វើឱ្យដើមឈើមួយចំនួនងាប់។ក្នុងនោះ ក្រុមការងារបានយកសំណាកនៃសំណល់រាវ ចេញពីទីតាំងនោះធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារបានបន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ដ និងរកឃើញCODលើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។ហើយជាមួយគ្នានោះដែរ ក្រុមការងារក៏បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រៃរមៀត ដែលស្ថិតនៅខាងខ្សែទឹកខាងលើទីតាំងក្រុមហ៊ុន ចម្ងាយប្រមាណ២០០ម៉ែត្រពីទីតាំងក្រុមហ៊ុន ឃើញថាទឹកមានសភាពធម្មតា ពុំមានក្លិនស្អុយនោះទេ។ ក្នុងរង្វង់ចុះពិនិត្យនោះដែរ ក្រុមការងារក្រសួងបានធ្វើតេស្ដគុណភាពទឹកស្ទឹងព្រៃរមៀតបឋម បានរកឃើញកំហាប់សារធាតុ COD=52.52mg/L (អនុឡោមតាមស្តង់ដារ)។

ដោយឡែកនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថាក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្រះស្ដុកចំនួន៣ ដែលជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរដីទំនាបពាសវាលពាសកាល (មានស្លាកស្នាមទឹកហូរ)។ ជាមួយគ្នានេះ ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យាពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ សំរាមនិងសំណល់របស់ក្រុមហ៊ុន ត្រូវបានចាក់ចោលពាលវាលពាសកាលពុំមានរោងទុកដាក់ត្រឹមត្រូវនោះទេ និងមានការដុតនៅទីចំហរទៀតផង។ ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រុមការងារក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចំពោះក្រុមហ៊ុនឱ្យអនុវត្តវិធានការច្បាប់បន្ទាន់ដូចខាងក្រោម៖ •ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលទៅដីវាល និងប្រភពទឹកសាធារណៈជាបន្ទាន់ •ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក •ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថានអនុលោមតាម ក្រមបរិស្ថាននិងធនធានធម្មជាតិ •ត្រូវសាងសង់អាងប្រព្រឹត្តិកម្ម សម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ •នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកនិងត្រូវត្រូវធ្វើការបង្ហាប់ទំនប់ព័ទ្ធជុំវិញស្រះស្ដុកទាំងអស់ឱ្យរឹងមាំចៀសវាងការលេចធ្លាយសំណល់រាវចូលទីសាធារណៈ •ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ផ្សេងទៀត •ត្រូវធ្វើការស្ដារទឹកសំណល់ ដែលដក់ជុំវិញនោះមកដាក់ក្នុងស្រះស្ដុក ដើម្បីសម្អាតឡើទ្បើងវិញ •ត្រូវរៀបចំកន្លែងស្ដុកសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវនិងត្រូវសហការជាមួយ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំរាម សំណល់រឹងចេញពីទីតាំងក្រុមហ៊ុន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com