|
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគជាង ៤,៩លានដុល្លារអាម៉េរិក ពីសប្បុរជន ២៦ម៉ឺននាក់
ថ្ងៃទី ៖ 18-06-2025, ដោយ Dara007 , 156 Views
ភ្នំពេញៈ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសមមូលនឹងប្រាក់ដុល្លារចំនួនជាង ៤,៩លានដុល្លារអាម៉េរិក ពីសប្បុរជនចំនួន ២៦ម៉ឺននាក់។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលមានលទ្ធភាព មេត្តាបន្តចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
|