សម្ដេចតេជោ ស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ
ថ្ងៃទី ៖ 19-06-2025, ដោយ Dara007 , 82 Views
ភ្នំពេញៈ សម្ដេចតេជោ ស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដើម្បីទ្រជំហរកម្ពុជាដែលដោះស្រាយបញ្ហាដោយសន្តិវិធី ។ ការស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ នេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោក៏បានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រជំហរកម្ពុជាដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហានេះទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាត ICJ ។
ជាមួយគ្នានេះ លោលក៏បានសំដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក។
លោកបានបញ្ជាក់ទៀតថា សម្ដេចតេជោជាមេដឹកនាំដ៏ឆ្នើមដែលពិភពលោកត្រូវការ ហើយឯកឧត្តមរំពឹងថាតាមរយៈទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដេស នឹងកាន់តែរីកចម្រើនបន្ថែមទៀត៕
|