អ្នកនាំពាក្យសម្ដេចតេជោ អំពាវនាវពលរដ្ឋ និងពលករខ្មែរធ្វើការនៅប្រទេសថៃ កុំឱ្យជឿពួកក្រុមជ្រុលនិយមសៀមដោយបង្កើត Facebook មានរូបសម្តេចតេជា ដើម្បីប្រមូលលុយឱ្យសោះ
ថ្ងៃទី ៖ 20-06-2025, ដោយ Dara007 , 39 Views
ភ្នំពេញៈ អ្នកនាំពាក្យសម្ដេចតេជោ បានអំពាវនាវពលរដ្ឋ និងពលករខ្មែរធ្វើការនៅប្រទេសថៃ កុំឱ្យជឿពួកក្រុមជ្រុលនិយមសៀមដោយបង្កើត Facebook មានរូបសម្តេចតេជា ដើម្បីប្រមូលលុយឱ្យសោះ ដើម្បីជៀសរៀងបានខាតបង់ប្រាក់របស់បងប្អូន។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការអំពាវនាវពលរដ្ឋ និងពលករខ្មែរធ្វើការនៅប្រទេសថៃមានការប្រុងប្រយ័ត្ន និងកុំឱ្យជឿការឃោសនារបស់ពួកក្រុមជ្រុលនិយមសៀម ខណៈនាវេលាពេលនេះ ពួកក្រុមជ្រុលនិយមសៀម បានលេងវិធីបែបស្មោគគ្រោគបំផុត ដោយបង្កើត Facebook មានរូបសម្តេចតេជា និងឈ្មោះ ហ៊ុន សែន ជាអក្សរសៀម ហើយផ្ញើសារក្នុងន័យថា សួស្តីបាទ ខ្ញុំហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុន ដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ។
លោក ជា ធីរិទ្ធ សង្ឃឹមថា បងប្អូនខ្មែរនៅធ្វើការនៅថៃ មិនចាញ់កលនេះ ហើយខាងព័ត៌មានវិទ្យាយើងអាចចាត់ការបាន៕
|