ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ
ថ្ងៃទី ៖ 19-06-2025, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ លោក អភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ដើម្បីជួយលើកកម្ពស់ជីវភាព និងគម្រោងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ។

ការវាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF និងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

លោក ស សុខា បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានម នុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានកោតសរសើរនូវលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ដែលនាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ក៏បានថ្លែងអំណរគុណយូនីសេហ្វផងដែរ ដែលបានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងធំៗ ចំនួន ២ កន្លងមក គឺគម្រោងលើកកម្ពស់សេវាសង្គម និងគម្រោងកិច្ចការពារកុមារ ដែលជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងគម្រោងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនងាយរងគ្រោះ ដែលមានទាំងស្ត្រីក្រីក្រ កុមារកំព្រា ចាស់ជរា ជនមានពិការភាពជាដើម។

លោកបណ្ឌិត វីល ផាក បានរាយការណ៍អំពីវឌ្ឍនភាព និងផែនការការងារនៃការអនុវត្តឆ្នាំ២០២៤ ព្រមទាំងសកម្មភាពសំខាន់ៗទាំងឡាយរបស់អង្គការ ដូចជា៖ កម្មវិធីគោលនយោបាយសង្គម កម្មវិធីអប់រំ កម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងកម្មវិធីកិច្ចការពារកុមារ។

លោក ស សុខា និងលោកបណ្ឌិត វីល ផាក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអង្គការយូនីសេហ្វ និងក្រសួងមហាផ្ទៃ ក្នុងការបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍន៍រដ្ឋបាលថ្នាក់ក្រោមជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com