ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អគ្គនាយកអន្តោប្រវេសន៍ នាំពាក្យពេចន៍ និងជំនួយស្បៀងសម្ភារ ទៅផ្ដល់កម្លាំងចិត្តជូននគរបាលការពារព្រំដែន!
ថ្ងៃទី ៖ 20-06-2025, ដោយ​​ dara007 , 51 Views
                     
បាត់ដំបងៈ អនុវត្តន៍តាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជំនួយគាំទ្រជាស្បៀងអាហារ និងសម្ភារបន្ថែមទៀតជូនកងកម្លាំងនគរបាលការពារព្រំដែន ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះកងកម្លាំងនគរបាលទាំងអស់ ដូចគ្នានិងកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រចាំការ២៤ លើ២៤ម៉ោង ប្រកៀកស្មាការពារបូរណភាពទឹកដី ដោយមិនឱ្យសត្រូវណាចូលមកឈ្លានពានបានឡើយ។

ជំនួយគាំទ្ររបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានផ្តល់ជូនវរសេនាតូចនគរបាលការពារព្រំដែន នាឱកាសនោះ គឺក្នុងមួយអង្គភាពទទួលបានថវិកា ២០.០០០. ០០០ រៀល, អង្ករ២តោន, មី ៤៥កេសតូច, ត្រីខកំប៉ុង ១០ កេស, ទឹកត្រី ៣០យួរ, ទឹកស៊ីអ៊ីវ ៣០យួរ, ទឹកបរិសុទ្ធ ៣០កេស, តង់គ្រប១១តង់ និងប៉ែល ១២ដើម។

បន្ទាប់ពីបានសួរសុខទុក្ខ និងប្រគល់ជំនួយគាំទ្រ ជូននគរបាលការពារព្រំដែននៅភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន សរុប៣វរសេនាតូច លោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ក៏បានបន្តដឹកនាំប្រតិភូចុះសួរសុខទុក្ខលើកទឹកចិត្តដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលកំពុងប្រចាំការបំពេញភារកិច្ចនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនទៀត រួមមានច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិព្រំ និងច្រកទ្វារអន្តរជាតិភ្នំដី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com