ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ម្ចាស់រថយន្ដទាំងអស់ ត្រូវបង់ពន្ធបចាប់ពេលនេះតទៅ ដើម្បីគេចផុតពីការរងការផាកពិន័យ
ថ្ងៃទី ៖ 20-06-2025, ដោយ​​ dara007 , 209 Views
                     
កំពង់ស្ពឺ: ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺលោក ប៉ែត ចក់ បានលើកឡើងថានាយកដ្ឋានពន្ធដារនឹងចាប់អនុវត្តការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ពីថ្ងៃទី១ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ដូច្នេះម្ចាស់យានយន្តទាំងអស់ ត្រូវចូលរួមអនុវត្តកាតព្វកិច្ចនេះឱ្យត្រឹមត្រូវតាមពេលវេលាកំណត់ ចៀសវាងរងការផាកពិន័យ។ការលើកឡើងនេះក្នុងឱកាសរៀបចំសិក្ខាសាលាស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន ក្នុងគោលបំណងដើម្បីជំរុញ និងផ្សព្វផ្សាយអំពីពន្ធលើមធ្យោបាយដឹកជញ្ជូន ដែលជាប្រភេទពន្ធចំណូលថវិកាថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍន៍ខេត្ត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីអភិបាលក្រុងស្រុកទាំង៩និងម្ចាស់កម្មសិទ្ធិយានយន្តដឹកជញ្ជូនជាច្រើននាក់។

លោក ប៉ែត ចក់ បានលើកឡើងថា ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធបាននៅអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមបណ្ដាធនាគារ ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី"GDT Taxpayer App"តាមទូរស័ព្ទដៃបាន ដោយគ្រាន់តែទាញយកកម្មវីធីពីApp Storeសម្រាប់IOSឬPlay Store សម្រាប់Androidគ្រាដែលបច្ចេកវិទ្យាឌីជីថលកាន់តែទំនើប។ លោកថា គ្រប់យានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ(កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់បង់ពន្ធ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូនឡើយ។

តែយ៉ាងណាត្រូវបង្ហាញ ឬភ្ជាប់មកជាមួយនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយដូចជា៖បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្រ្តីពន្ធដារឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ។

ហើយចំពោះយានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹកតាមទម្រង់ VT001របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ដោយឡែក យានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥ទៅ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្លាំងសេះ (HP)។

ចំណែក យានយន្តជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ សូមចងចាំថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។

ជាមួយនោះ លោក ប៉ែត ចក់ ក៏បានបញ្ជាក់ផងដែរថា ចំពោះយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានាត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។រីឯ យានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ផ្លាកលេខ ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៥ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជី យានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យបានរួចរាល់ជាមុនសិន។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com