ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកនាំពាក្យសម្ដេចតេជោ ចោទសួរអ្នកនាំពាក្យក្រសួងការបរទេសថៃ តើនរណាគេបាញ់សម្លាប់ទាហានខ្មែរ និងនរណាគេជាអ្នកបិទព្រំដែនជាឯកតោភាគី
ថ្ងៃទី ៖ 19-06-2025, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យសម្ដេចតេជោ បានចោទសួរអ្នកនាំពាក្យក្រសួងការបរទេសថៃ តើនរណាគេបាញ់សម្លាប់ទាហានខ្មែរ និងនរណាគេជាអ្នកបិទព្រំដែនជាឯកតោភាគី តើអាហ្នុងឬជាក្រមសីលធម៌ការទូត និងរំលោភក្រមសីលធម៌ការទូត? ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានត្រឹមអស់សំណើច ចំពោះអ្នកនាំពាក្យក្រសួងការបរទេសថៃនៅពេលនិយាយចោទប្រកាន់សម្ដេចតេជោ និងប្រទេសកម្ពុជាដោយភាពក្មេងខ្ចី និងគ្មានហេតុផល និងចោទសួរថា តើនរណាគេជាអ្នកបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈថៃបានបាញ់ទាហានកម្ពុជាស្លាប់, បិទព្រំដែនដោយឯកតោភាគី។

លោក ជា ធីរិទ្ធ ថ្លែងថា ខ្ញុំគិតថា វាជារឿងគួរឱ្យអស់សំណើចទៅវិញទេ នៅពេលដែលអ្នកនាំពាក្យក្រសួងការបរទេសថៃនិយាយម្ដងៗ ចោទប្រកាន់សម្ដេចតេជោ ហើយហ៊ាន ហាមាត់ទៅរួចថា សំឡេងសម្ដេចតេជោ គឺប៉ះពាល់ដល់ក្រមសីលធម៌ការទូត និងបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងថៃជាអ្នកជិតខាងនឹងគ្នា។ 

លោកបានចោទសួរត្រលប់ទៅអ្នកនាំពាក្យក្រសួងការបទេសថៃវិញថា៖ ថៃ នរណាគេបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី ២៨ ខែឧសភា? ថៃ តើនរណាគេជាអ្នកបិទព្រំដែនជាឯកតោភាគី? ថៃ តើអាហ្នុងឬជាក្រមសីលធម៌ការទូត? តើហ្នុងឬមិនមែនជាសកម្មភាពដែលរំលោភក្រមសីលធម៌ការទូត?  លោកបន្តចោទសួរទៅភាគីថៃថា តើនរណាគេជាអ្នកបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈថៃបានបាញ់ទាហានកម្ពុជាស្លាប់, បិទព្រំដែនដោយឯកតោភាគី, តើអាហ្នុងឬជាសកម្មភាពពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរ? ប៉ុន្ដែវាជាសកម្មភាពបំផ្លាញទំនាក់ទំនង! តើនរណាគេជាអ្នកធ្វើមុនឱ្យពិតប្រាកដ?៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com