ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរ
ថ្ងៃទី ៖ 20-06-2025, ដោយ​​ dara007 , 52 Views
                     
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥នេះ គម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត នៅក្នុងទុនវិនិយោគ៤២០០លានដុលា្លរអាមេរិក បើធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ គឺមានការកើនឡើង១៣៧ គម្រោង ស្មើ៩០ភាគរយ ខណៈទុនវិនិយោគកើនឡើងប្រមាណ១,៤លានដុល្លារ ស្មើ៥២ភាគរយ។

ដោយឡែកក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេល៥ ខែឆ្នាំ២០៥នេះ ទេសចរណ៍អន្ដរជាតិកើន២,៩៩សែន៥ម៉ឺននាក់ ស្មើ១១,៧ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ការកើនឡើងនេះ គឺបញ្ហាឱ្យឃើញអំពីការទុកចិត្ដទៅលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សេដ្ឋកិច្ចសង្គម សន្ដិសុខសង្គម ដែលធានាបាននៅក្នុងសុខសន្ដិភាព ក្រោមនយោបាយឈ្នះឈ្នះ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្ដ ថែទាំ និងការការពារថែរក្សាសុខសន្ដិភាពពេញលេញទោះក្នុងតម្លៃណាក៏ដោយ ។

សម្តេចមហាបវរធិបតីបានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា គឺជាកន្លែងអ្នកវិនិយោគទាំងអស់នៅលើពិភពលោក អាចរាប់ថា ទន្ទឹមនឹងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព រាជរដ្ឋាភិបាលបន្ដគិតគូរ និងយកចិត្ដទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយការអភិវឌ្ឍធនធានពលកម្មវ័យក្មេងប្រកបដោយភាពប្រគួតប្រជែងខ្ពស់ ដើម្បីគាំទ្រដល់ផលិតកម្មនានាបានយ៉ាងសកម្ម និងប្រសិទ្ធភាព។ ជាពិសេស កម្ពុជា គឺជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគីជាច្រើន ដែលជួយបើកច្រកទីផ្សារបន្ថែម ដើម្បីផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញ ផលិតផលសេវាកម្ម និងបណ្ដារោងចក្រសហគ្រាសរបស់អ្នកវិនិយោគគិនគ្រប់រូបផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com