ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 12-06-2025, ដោយ​​ Dara007 , 36 Views
                     
កំពង់ស្ពឺៈ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរនោះ ជាក់ស្តែងក្នុងរយៈពេលពីរថ្ងៃជាប់គ្នានេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រា្កប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងបានចំនួនពីរទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ។

ក្នុងរង្វង់ប្រតិបត្តិការទីតាំងទី១ គឺនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខវាលធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស បានធ្វើការបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណី គ្រឿងញៀន នៅចំណុចផ្ទះខ្ទមដីឡូក្នុងចំការស្វាយ ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ ញឹម ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន១៥កញ្ចប់ ទម្ងន់៨៤.៥៦ក្រាម (ថ្លឹងទងសំបក), ទូរស័ព្ទ ចំនួន០២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ដាវ ចំនួន០១ដើម, ម៉ូតូ ចំនួន០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់កាំភ្លើងបាញ់ខ្យល់ (គ្រាប់កង់) ចំនួន០៤គ្រាប់ និងថង់ដៃពណ៍ក្រហមសម្រាប់ដាក់គ្រឿងញៀន ។

ក្នុងរង្វង់ប្រតិបត្តិការទីតាំងទី២ គឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខវាលធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស បានធ្វើការបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណី គ្រឿងញៀន ចំណុចគល់ស្ពានអូរចោទ លើផ្លូវលេខ៣១៧ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ កែវ ពេជ្រស្រីតី ហៅ គីម ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ ទម្ងន់២០៣.៣៤ក្រាម (ថ្លឹងទងសំបក), ទូរស័ព្ទ ចំនួន០៣គ្រឿង, ប្រាក់រៀល ចំនួន ៣១០.០០០រៀល, ប្រាក់ដុល្លារ ចំនួន ៣០ដុល្លារ, ជញ្ជៀនលោហ:ធាតុពណ៍ស ចំនួន០២វង់, ខ្សែកលោហ:ធាតុពណ៍ស ចំនួន០១ខ្សែ, នាឡិការដៃ ចំនួន០១គ្រឿង, ក្រវិល ចំនួន០១ខាង ។

បន្ទាប់មកទៀតកម្លាំងជំនាញស្នើសុំពន្លៀតដែនដីសមត្ថកិច្ចពីខេត្តកំពង់ស្ពឺ ទៅរាជធានីភ្នំពេញ នៅវេលាម៉ោង ១២:០៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ទៀត នៅចំណុចក្នុងផ្ទះរបស់ឈ្មោះ កែវ ពេជ្រស្រីតី ហៅ គីម ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យឈ្មោះ ឃុន មនោថៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់កង់បី និងចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌ស ចំនួន០២កញ្ចប់, ជញ្ជីងថ្លឹងអេឡិចត្រូនិក ចំនួន០១គ្រឿង, ម៉ូតូកង់បី ចំនួន០១គ្រឿង, ទូរស័ព្ទ ចំនួន០១គ្រឿង (ម៉ាក oppo), សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀន (ដបជក់)។

នៅវេលាម៉ោង ១៥:១០នាទី ថ្ងៃ.ខែ.ឆ្នាំដដែលនោះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់បន្ថែមទៀត ស្ថិតនៅចំណុចបន្ទប់ជួលផ្ទះលេខ៣២ ផ្លូវលេខ១០៩ ស្ថិតនៅភូមិទី២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជនសង្ស័យមានឈ្មោះ វែន សុខចំរុង ភេទប្រុស អាយុ ៣៧ឆ្នាំ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com