ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកស្រី ទ្រី ដាណា ប្រកាសផ្ដល់ការងារជាច្រើនប្រភេទសម្រាប់បងប្អូនដែលវិលមកពីប្រទេសថៃវិញ
ថ្ងៃទី ៖ 13-06-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ លោកស្រី ទ្រី ដាណា ប្រកាសផ្ដល់ការងារជាច្រើនប្រភេទសម្រាប់បងប្អូនដែលវិលមកពីប្រទេសថៃវិញ ដោយសារការឈ្លានពាន មើលងាយពីក្រុមជ្រុលនិយមថៃមួយចំនួន ។

លោកស្រី ទ្រី ដាណា អ្នកលក់ឡេតាមអនឡាញ និងហាងពេជ្រ និងមាស បានលើកឡើងថា សម្រាប់បងប្អូន ដែលវិលមកពីប្រទេសថៃវិញ នាងខ្ញុំមានការងារផ្ដល់ជូនច្រើនប្រភេទ ហើយខ្ញុំក៏នឹងខំប្រឹងប្រែងជួយបងប្អូនខ្មែរដូចគ្នា ដោយសារការឈ្លានពាន មើលងាយពីក្រុមជ្រុលនិយមថៃមួយចំនួន យើងត្រូវតែរឹងមាំខ្លួនឯង។

លោកស្រីបានគាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាជានិច្ច ។ លោកស្រីបានរត់ការសុំច្បាប់ ដើម្បីបើករោងចក្រគ្រឿងសម្អាងស្តង់ដារនៅកម្ពុជាមួយរយៈហើយ ក្នុងគោលបំណងបង្កើតទីផ្សារក្នុងស្រុកជូនបងប្អូនខ្មែរយើង ហើយក៏មិនចង់នាំចូលពីក្រៅប្រទេស សង្ឃឹមថានឹងទទួលបានការអនុញ្ញាតឆាប់ៗនេះ។

លោកស្រី បន្ដថា នេះជាពេលវេលាដែលយើងរឹងមាំដោយខ្លួនឯង ជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសកសិផលខ្មែរយើង ទាំងបន្លែ ផ្លែឈើ និងរបស់របរប្រើប្រាស់ផ្សេងទៀត។ ជួយសេដ្ឋកិច្ចជាតិផង និងផ្ដល់ការងារដល់បងប្អូនខ្មែរយើងផង ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com