ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជម្លោះព្រំដែន កម្ពុជា ថៃ ៖ អ្នកកសារព័ត៌មាន ជាគ្រាប់ព្រួញស្លាបប៉ាកកា
ថ្ងៃទី ៖ 14-06-2025, ដោយ​​ Admin , 68 Views
                     
ភ្នំពេញ : អ្នកសារព័ត៌មានប្រៀបបីដូចជាគ្រាប់ព្រួញ ប្រសិនបាញ់ចំនរណាម្នាក់ ច្បាស់ណាស់អ្នកនោះនឹងរងគ្រោះ ។ ម្លោះហើយអ្នកសារព័ត៌មានត្រូវតែមានការប្រុងប្រយ័ត្នរាល់សំណេរត្រូវមានការផ្ទៀងផ្ទាត់ និងប្រកាន់ក្រមសីលធម៌ វិជ្ជាជីវៈជាគោល ពិសេសរឿងជម្លោះព្រំដែន ។

ក្រៅពីទទូចឱ្យអ្នកសារព័ត៌មានប្រុងប្រយ័ត្ន និងមិនត្រូវចូលតំបន់ហាមឃាត់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្ដា បានស្នើអ្នកសារព័ត៌មាន ដកស្រង់ប្រភពព័ត៌មានផ្លូវការយកទៅផ្សព្វផ្សាយ ជៀសវាងទទួលបានព័ត៌មានក្លែងក្លាយ ឬប្រភពមិនផ្លូវការ ។ ហើយប្រភពដែលផ្លូវការនឹងគួរឱ្យទុកចិត្តនោះ គឺប្រភពពី រាជរដ្ឋាភិបាលកម្ពុជា, ប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រភពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ប្រភពពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ សូមប្រយ័ត្នប្រយែងក្នុងដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ។

ក្នុងឱកាសជួបប្រជុំជាមួយសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មាន គឺជាការចាំបំផុតសម្រាប់អ្នកសារព័ត៌មាន ដែលត្រូវតែផ្តល់ព័ត៌មានបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដើម្បីបង្កើនស្មារតីទុកចិត្តរបស់សាធារណជន។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ស្នើដល់អ្នកសារព័ត៌មានសូមប្រកាន់នូវវិធានការ ការពារខ្លួននៅពេលចុះទៅយកព័ត៌មាននៅតំបន់សមរភូមិ ឬតំបន់ប្រឈម ហើយក្រសួងព័ត៌មាន នឹងផ្តល់អាវកាក់សារព័ត៌មានចំនួន ២ ៥០០អាវ ដើម្បីសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន និងសូមឲ្យពាក់កាតដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ។

តែទោះជាយ៉ាងណាក្តី អ្នកសារព័ត៌មានត្រូវយល់ដឹងឲ្យច្បាស់លាស់កុំចូលតំបន់ដែលមានការហាមឃាត់នៅទីតាំងឈរជើងរបស់កងទ័ព ដោយគ្មានការអនុញ្ញាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com