លោក ចន កប ត្រូវបានគេប្រាប់ថា ជាមន្រ្តីរាជការ បច្ចុប្បន្នកំពុងរត់គេចខ្លួន បើទោះតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសរយៈពេល១ឆ្នាំក៍ដោយ ។
ជនជាប់ចោទ ឈ្មោះ ចន កប ត្រូវបានចោទពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ សងប្រាក់ ។
បើតាមដីការបស់តុលាការ ជននេះត្រូវបានផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ ។ ដោយក្នុងដីកានោះបង្គាប់ឲ្យឈ្មោះ ចន កប ដែលជាជនជាប់ចោទ សងប្រាក់ដើមចំនួន USD ៤០.០០០ (បួនម៉ឺន) ដុល្លារអាមេរិក និងសំណងជម្ងឺចិត្ត ចំនួន ៨.០០០.០០០ (បីលាន) រៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សាក់ សុភ័ក្ត្រវត្តី ។
សូមបញ្ជាក់ថា នេះជាសាលក្រមនេះជំនុំជម្រះជាសាធារណៈនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៤ កំបាំងមុខជនជាប់ចោទ ដើមបណ្តឹងរដ្ឋ ប្បវេណី និងប្រកាសជាសាធារណៈនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ។ ទោះជាយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ បានបើកសិទ្ធិឱ្យជនជាប់ចោទប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕