តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន ប្រគល់សមុច្ច័យចំនួន២២ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ថ្ងៃទី ៖ 13-06-2025, ដោយ Dara007 , 65 Views
សៀមរាបៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន បាននាំយកសមុច្ច័យចំនួន២២ មានដូចជា កុលាលភាជន៍ចំនួន២១ និងធ្វើអំពីលោហៈចំនួន១ ដែលទទួលបានពីប្រជាជននៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កាលពី៣០ឆ្នាំមុន មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ការសម្រេចចិត្តប្រគល់វត្ថុដ៏មានតម្លៃខាងលើមកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សា អភិរក្សតាមបច្ចេកទេស ទុកជាសម្បត្តិជាតិ និងសម្រាប់ការសិក្សាស្រាវជ្រាវ ក្រោយរក្សាទុកអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ ដោយយល់ថា សារមន្ទីរមានតួនាទីសំខាន់ក្នុងការថែទាំ និងអភិរក្ស រួមទាំងតាំងបង្ហាញនូវវត្ថុបុរាណនានាដែលបានមកអំពីការកំណាយស្រាវជ្រាវ និងទទួលបានពីប្រជាពលរដ្ឋផង៕
|