ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងបរិស្ថាន ជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB
ថ្ងៃទី ៖ 09-07-2025, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នុងលោកស្រី Christel Griffioen ប្រធានប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិវឌ្ឍជីវៈចម្រុះ (ACCB) ផ្តោតជាសំខាន់លើកិច្ចការអភិរក្សពូជសត្វកម្រ ដែលកំពុងប្រឈមនឹងការជិតផុតពូជ នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកបានផ្តួចផ្តើមគំនិតប្រែក្លាយតំបន់អភិរក្សនេះ ទៅជា គោលដៅលំហែបៃតង ដែលនឹងមានកន្លែងស្នាក់នៅមួយយប់ និងការបោះជំរុំសម្រាប់ភ្ញៀវទេសចរប្រមាណ ១០-២០ នាក់ក្នុងមួយលើក។

គោលបំណងគឺដើម្បីប្រមូលថវិកាទ្រទ្រង់ការថែទាំសត្វ និងអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថានក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ ថាមពលបៃតង ដោយរៀបចំម៉ូតូអគ្គិសនីចំនួន ៥០ គ្រឿងសម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ដឹកភ្ញៀវទេសចរ។

ប្រាក់ចំណូលដែលរកបាននឹងត្រូវបែងចែកដោយស្មើភាព ដើម្បីជួយគាំទ្រសហគមន៍មូលដ្ឋាន តាមរយៈការបង្រៀនឱ្យពួកគាត់ចេះបង្កើតមុខរបរទេសចរណ៍។ គំនិតផ្តួចផ្តើមនេះ គឺដើម្បីការពារមិនឱ្យមានការរំខានដល់ការអភិរក្សសត្វ។

ភាគីទាំងពីរបានឯកភាពគ្នាថា នេះគឺជា ឱកាសល្អ ក្នុងការអភិវឌ្ឍគោលដៅលំហែបៃតង និងជួយដល់សហគមន៍ រួមទាំងការអភិរក្សសត្វព្រៃ។ ពួកគេនឹងបន្តធ្វើការសិក្សាលម្អិតអំពីលទ្ធភាពជំរុញទេសចរណ៍ និងការបង្កើត ច្រករបៀងទេសចរណ៍បៃតង។

ក្រសួងបរិស្ថានបានបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះការបន្តកិច្ចព្រមព្រៀងដីធ្លី ដរាបណា ACCB នៅតែបន្តការពារសត្វ និងព្រៃឈើ។ កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពបរិស្ថាននៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com