ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រទេសថៃផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ តេជោ សែន
ថ្ងៃទី ៖ 08-07-2025, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ លោកសាស្ត្រាចារ្យ វង្ស មករា អ្នកវិភាគសង្គម បង្ហាញថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA របស់ថៃដើម្បីវាស់ស្ទង់ពីទឹកចិត្តប្រជាជនរបស់ខ្លួនចំពោះបុរសខ្លាំងកម្ពុជា តេជោ សែន គឺជាភស្តុតាងច្បាស់ក្រឡែតមួយដែលបញ្ជាក់ថា ប្រទេសថៃចាប់អារម្មណ៍និងផ្តល់តម្លៃខ្លាំងបំផុតចំពោះមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា។

អ្វីដែលគួរកត់អោយសម្គាល់នៅត្រង់ថា ការរៀបចំស្ទង់មតិថ្នាក់ជាតិនៅក្នុងចំណោមប្រជាពលរដ្ឋ នៃប្រទេសមួយអំពីមេដឹកនាំប្រទេសមួយទៀត គឺជារឿងដ៏កម្រណាស់ពីព្រោះជាទូទៅគ្មាន ហេតុផលអ្វីដែលត្រូវធ្វើបែបនេះនោះទេ។ ប៉ុន្តែចម្លែកអ្វីតែប្រទេសថៃ បែរជាអាចធ្វើរឿង បែបនេះបាន។

ព្រឹត្តិការណ៍នេះសបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំ អ្នកនយោបាយ និងប្រជាជនថៃ ពិតជាផ្តល់តម្លៃកម្រិតខ្ពស់ណាស់ដល់បុរសខ្លាំងកម្ពុជាគឺ តេជោ ហ៊ុន សែន។ ហេតុអ្វី? ទី១៖ ប្រវត្តិសាស្ត្រកម្ពុជាពីអតីតកាលបង្ហាញថា សៀមតែងខ្ចីដៃអ្នកនយោបាយខ្មែរដើម្បីឱ្យច្បាំង គ្នាឯងរួចហើយសៀមចាំតែទទួលផលចំណេញ ពីខ្មែររហូត។

ប៉ុន្តែ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលតែមួយគត់ដែលធ្វើឱ្យសៀម បាក់អំនួត ក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំដ៏មាន ឥទ្ធិពលគ្មានគូប្រៀបរបស់កម្ពុជានៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយចាប់តាំង ពីក្រោយសម័យអង្គររហូតមក។ ទី២៖ សម្តេចតេជោ សែន ដែលពលរដ្ឋខ្មែរចាត់ទុកជា រដ្ឋបុរសក្នុងបេះដូងរបស់ខ្លួន ពិតជាបានលះបង់ ធំធេងណាស់សម្រាប់ប្រទេសជាតិនិងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានបិទ បញ្ចប់សង្គ្រាមស៊ីវិលជិត ៣០ ឆ្នាំ និងបាន ទាញប្រទេសនិងប្រជាពលរដ្ឋខ្មែរចេញពី រណ្តៅមរណៈ ហើយបានប្រែក្លាយប្រទេស ពីគំនរផេះផង់ទៅជាប្រទេសដែលមានការ លូតលាស់យ៉ាងលឿនជាងគេមួយក្នុងតំបន់ បើធៀបនឹងការចេញដំណើរ។

សម្ដេចតេជោ សែន មិនត្រឹមតែជាមេដឹកនាំខ្លាំងពូកែ សម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាមេដឹកនាំដ៏មានបទពិសោធន៍ដែលបណ្តាប្រទេសក្នុងតំបន់ទទួលស្គាល់ កោតសរសើរ និងគោរព។ ទី៣៖ មិនថាសមរភូមិយោធា សមរភូមិនយោបាយ ផ្ទៃក្នុង ឬសមរភូមិការទូតឡើយ សម្ដេចតេជោ ហ៊ុន សែន បានឆ្លងកាត់គ្រប់រស់ជាតិនិងគ្រប់ដំណាក់កាល ហើយសុទ្ធតែទទួលបានជោគជ័យ មិនថាវិញ្ញាសារ នោះមានលក្ខណៈលំបាកស្មុគស្មាញនិងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។

នៅក្នុងជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងតេជោ សែន ជាប្រធានព្រឹទ្ធសភា បានដាក់ចេញវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពដែល ធ្វើឱ្យថៃភ្ញាក់ផ្អើលនិងភ្លឺភ្នែកជាបន្តបន្ទាប់។ ទី៤៖សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែល ស្គាល់ប្រទេសថៃ និងអ្នកនយោបាយថៃច្បាស់ ដូចបាតដៃ ហើយពាក្យសម្តីមួយម៉ាត់ៗរបស់លោក អាចធ្វើឱ្យអ្នកនយោបាយជាន់ខ្ពស់ថៃញាក់សរសៃរហូតដល់អ្នកខ្លះហ៊ានអះអាងថា លោកហ៊ុន សែន លូកចូលកិច្ចការផ្ទៃក្នុងរប់សថៃថែមទៀតផង។

ការចោទប្រកាន់បែបនេះគឺមកពីពួកគេទទួលស្គាល់ ឥទ្ធិពលដ៏ខ្លាំងក្លារបស់តេជោសែន ដោយខ្លួនឯង។ តាមការពិត អ្វីដែលមេដឹកនាំកម្ពុជាបានលើកឡើងគ្រាន់តែជាវិធីសាស្ត្រឆ្លើយតបដើម្បីការពារកម្ពុជាពីការឈ្លានពានតែប៉ុណ្ណោះ។ ទី៥៖ សម្ដេចតេជោ ហ៊ុន សែន ហ៊ានរហូតដល់ព្យាករអំពីការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលយ៉ាងយូរបីខែខាងមុខ និងបានបង្ហើបជាមុនថា លោកបានដឹងថា តើនរណាជានាយករដ្ឋមន្ត្រីថ្មីថែមទៀតផង។ ការព្យាករណ៍ដ៏ច្បាស់លាស់ទាំងនេះបានធ្វើឱ្យ សង្គមថៃទាំងមូលនៅមិនសុខទេពីព្រោះតែសម្តី ដ៏មានឥទ្ធិពលនិងត្រឹមត្រូវគ្មានខុសរបស់ មេដឹកនាំខ្មែរ ដែលធ្វើឱ្យថៃរឹតតែយល់ពីឥទ្ធិពល និងនយោបាយស៊ីជម្រៅកម្រិតខ្ពស់របស់ បុរសខ្លាំងកម្ពុជា។

ទាំងនេះគឺជាហេតុផលដែលរដ្ឋាភិបាលថៃបាន សម្រេចចិត្តធ្វើការស្ទង់មតិអំពីលោក ហ៊ុន សែន ក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន។ ការស្ទង់មតិនេះទំនងជាថៃចង់បន្សាបឥទ្ធិពល របស់សម្ដេចតេជោ ហ៊ុន សែន ពីក្នុងសតិអារម្មណ៍ ប្រជាជនរបស់ខ្លួន ប៉ុន្តែផ្ទុយស្រឡះពីនេះ ក្រុមអ្នកវិភាគបានមើលឃើញថា នេះគឺជាការ ផ្តល់តម្លៃកាន់តែខ្លាំងរបស់ថៃទៅលើសម្ដេចតេជោ ហ៊ុន សែនទៅវិញទេពីព្រោះពាក្យសម្តីតែប៉ុន្មាន ម៉ាត់របស់បុរសខ្លាំងកម្ពុជាបានធ្វើឱ្យថៃវង្វេង រហូតដល់រៀបចំការស្ទង់មតិផ្ទៃក្នុងដែលមិនគួរ នឹងធ្វើបែបនេះទាល់តែសោះ។ លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា អ្វីដែលមេដឹកនាំកម្ពុជាបាននិងកំពុងធ្វើដើម្បីប្រឆាំង ការឈ្លានពានរបស់ថៃពិតជាត្រឹមត្រូវដែលធ្វើឱ្យប្រជាពលរដ្ឋថៃមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែប្រជាពលរដ្ឋខ្មែរបែរជាសាទរនិងគាំទ្រ យ៉ាងខ្លាំង។

ជាក់ស្តែង ការស្ទង់មតិមួយដែលធ្វើឡើងដោយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កាលពីថ្មីៗនេះ បានបង្ហាញថា ស្ទើរតែ ១០០% នៃប្រជាពលរដ្ឋ ខ្មែរគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះ ជម្លោះព្រំដែនជាមួយថៃពិសេសការនាំយក សំណុំរឿងមុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

សរុបមកវិញ លទ្ធផលនៃការស្ទង់មតិនៅកម្ពុជា និងនៅប្រទេសថៃបានបង្ហាញយ៉ាងច្បាស់ថា លោក ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែរបស់ ខ្មែរដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូគដីពី ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលសង្គមថៃកំពុងបែកបាក់ និងវង្វេងរហូតហ៊ានរៀបចំការ ស្ទង់មតិមួយដែលមិនគួរធ្វើ។ នេះមានន័យថា ថៃរវល់តែគិតរឿងឥទ្ធិពលរបស់តេជោ សែន រហូត ភ្លេចគិតដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ថា អ្វីដែលកម្ពុជាត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com