សមិទ្ធផលអគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែលបសនដាក់សម្ពោនាឱកាសនេះ មាន ចំនួន ១១ ខ្នង់ ស្មើ ១៤៩ បន្ទប់ ក្នុងគ្រឹះស្ថានសិក្សាចំនួន៦ ដែលជាអំណោយរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជំរុញឱ្យសិស្សានុសិស្សបានរៀនសូត្រស្របតាមស្តង់ដាគុណភាពអប់រំ ដែលលើកកម្ពស់ធនធនមនុស្សឱ្យកាន់តែសម្បូរបែប។ គ្រឹះស្ថានសិក្សាចំនួន៦នេះរួមមាន ៖ ១.វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ អគាសិក្សារត្រូវសម្ពោធ ចំនួន ២ ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤ បន្ទប់។ អគារនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ ការសាងសង់ក្នុងឆ្នាំ២០២១។ ២.វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ អគារសិក្សា ត្រូវសម្ពោធ ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ១៨ បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាល ពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ៣.វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី អគារត្រូវសម្ពោធមាន អគារសិក្សា ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់, អគារទីចាត់ការ ចំនួន ១ ខ្នង កម្ពស់ ១ ជាន់ ស្មើនឹង ៣ បន្ទប់ និង ផ្ទះគ្រូបង្រៀន ចំនួន ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ២០ បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ៤.សាលាបឋមសិក្សា ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី អគារត្រូវសម្ពោធមាន អគារសិក្សា ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើ ១៨ បន្ទប់ និង អគារទីចាត់ការ ចំនួន ១ ខ្នង កម្ពស់ ១ ជាន់ ស្មើ ៣ បន្ទប់។
អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ៥.វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន អគារសិក្សាត្រូវសម្ពោធ ចំនួន ១ ខ្នង កម្ពស់ ៣ជាន់ ស្មើ ១៨ បន្ទប់។ អគារនេះ ផ្តើមសាងសង់ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ៦.អនុវិទ្យាល័យ រត្នមុន្នីគិរីឧត្តម ស្ថិតក្នុងស្រុកបសេដ្ឋ អគារត្រូវសម្ពោធមាន អគារសិក្សា ចំនួន ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ និង អគារទីចាត់ការ ចំនួន ១ ខ្នង កម្ពស់ ១ ជាន់ ស្មើ ៣ បន្ទប់។
អគារនេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២។ តាមរបាយការណ៍ បានបង្ហាញថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន១, វិទ្យាល័យចំនួន ៣៣សាលា (រដ្ឋ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា(រដ្នា ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣នាក់។ ឆ្នាំសិក្សា ២០២៣-២០២៤ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.២៦៥នាក់ ស្មើនឹង ៨១,៦៦ភាគរយ ស្រី ២.៥០៥នាក់ ស្មើនឹង ៨៧,៥៩ភាគរយ ក្នុងនោះ និទ្ទេស A ចំនួន ៤៧នាក់ ស្រី ២៩នាក់ ទទួលបានរង្វាន់លើកទឹកចិត្តរួមមាន កុំព្យូទ័រ ថើបប្រូត និងថវិកាពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកអភិបាលខេត្តផងដែរ។
នៅទូទាំងខេត្តកំពង់ស្ពឺ មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។
ជាមួយគ្នានេះ សាលារៀនជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា (ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។ ចំពោះសាលារៀនជាប់ជាអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ១សាលា នៅវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន៕