ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោប្រាប់អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា កម្ពុជាបោះដុំភ្លើងមួយដុំទៅឱ្យថៃវិញប៉ុណ្ណោះ
ថ្ងៃទី ៖ 07-07-2025, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃថា សម្តេចគ្រាន់តែបោះដុំភ្លើងមួយដុំទៅឲ្យភាគីថៃវិញប៉ុណ្ណោះ ព្រោះថៃជាអ្នកបោះមកឱ្យកម្ពុជាមុន ដើម្បីតែការពារ នូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថចំពោះទឹកដីនិងប្រជាពលរដ្ឋរបស់ខ្លួន ។

ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា នាថ្ងៃ៧ កក្កដា លោកជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងកិច្ចជំនួបនេះ សម្តេចបានរៀបរាប់ពីដំណើរដើមទងទៅ នឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃ ទៅកាន់ភាគីឥណ្ឌាថា អ្នកបង្កហេតុមុនគឺទាហានថៃបានបាញ់សម្លាប់ទាហានខ្មែរ កាលពីចុងខែឧសភា ។ លោកបន្តថា បន្ទាប់ពីថ្ងៃកើតហេតុនោះមក ជម្លោះផ្ទៃក្នុងរបស់ប្រទេសថៃ ក៏តែងតែកើតមានឡើង ដែលចេញមកពីការមិនស្របមតិគ្នារវាងរាជរដ្ឋាភិបាល និងក្រុមយោធា ហើយតែងតែបង្វែរមក កាន់ព្រំដែនកម្ពុជាវិញជាហូរហែរ ។

សម្តេចតេជោបញ្ជាក់ថា សម្តេចមិនមែនជាអ្នកនយោបាយឥតគុណធម៌ទេ ប៉ុន្តែអ្វីដែលធ្វើដើម្បីតែការពារ នូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថចំពោះទឹកដីនិងប្រជាពលរដ្ឋរបស់ខ្លួន ។ ដូច្នេះសកម្មភាពដែលកើតឡើង នូវបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសថៃ ហើយបង្វែរមកកាន់កម្ពុជា សម្តេចតជោគ្រាន់តែបោះនូវដុំភ្លើងដែលគេបោះមកកាន់កម្ពុជា ត្រឡប់ទៅកាន់ទីក្រុងបាងកកវិញតែប៉ុណ្ណោះ កុំឲ្យវាជះឥទ្ធិពលអវិជ្ជមានមកកាន់កម្ពុជា”។ សម្តេចតេជោ គឺមិនអាចទទួលយកបានទេ ដែលភាគីថៃបានអះអាងថា ខ្លួនកំណត់យកការប្រើប្រាស់ផែនទី គូសដោយខ្លួនឯងជាឯកតោភាគី ការបិទច្រកទ្វារព្រំដែន និងការបាញ់សម្លាប់ទាហានខ្មែរ។

លោកអះអាងទៀតថា ពាក់ព័ន្ធ ទៅនឹងជម្លោះព្រំដែននេះ ទាំងសម្តេចតេជោនិងរាជរដ្ឋាភិបាល គឺមិនចង់ឃើញការធ្វើសង្គ្រាមបង្ហូរជាមួយគ្នានេះទេ ដោយចង់ប្រើប្រាស់យន្តការ ដោះស្រាយដោយសន្តិវិធី និងតាមយន្តការតុលាការយុត្តិធម៌ អន្តរជាតិ(ICJ)។ ជាការឆ្លើយតបអនុរដ្ឋមន្រ្តីក្រសួង ការបរទេសឥណ្ឌា បានកោតសរសើរ សម្តេចតេជោ ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ក៏បានចាត់ទុកការដឹកនាំរបស់សម្តេចតេជោកន្លងមកថា ជាមេដឹកនាំដ៏អស្ចារ្យ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងដាក់ឱ្យដំណើរការក្នុងឱកាសភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ដល់ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com