ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ប្រាប់លោកស្រី ផែថងថាន ឲ្យគោរពកិច្ចសន្យាផ្ដល់វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ
ថ្ងៃទី ៖ 07-07-2025, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ រដ្ឋាភិបាលថៃ មានចេតនាមិនចង់ឲ្យវត្ថុបុរាណរបស់ខ្មែរវិលត្រឡប់មកប្រទេសដើមវិញ និងប្រើលេសអូសបន្លាយពេលវេលា ទើបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតផ្លូវការរំលឹកទៅលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ ឲ្យគោរពកិច្ចសន្យាប្រគល់វត្ថុបុរាណខ្មែរ ចំនួន២០ដុំ ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងលិខិតបែកធ្លាយដែលបង្ហោះនៅលើ Facebook ឈ្មោះ The Troll ASEAN នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងដាក់ឱ្យដំណើរការក្នុងឱកាសភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ដល់ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com