ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ត្រៀមបង្ហាញស្នាដៃសិស្សចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាTVET Day
ថ្ងៃទី ៖ 14-06-2025, ដោយ​​ Dara007 , 73 Views
                     
តាកែវៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ត្រៀមបង្ហាញស្នាដៃសិស្សចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាTVET Day តាកែវៈ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ ស្នាដៃទាំង៧នោះរូមមាន៖ ១.ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក ២.ជំនាញសំណង់ ៣. ជំនាញអេឡិចត្រូនិក ៤. ជំនាញបសុសត្វ ៥. ជំនាញព័ត៌មានវិទ្យា ៦. ជំនាញការថែទាំ និងជួសជុលអគ្គិសនីរថយន្ត និង៧. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ ជាមួយគ្នានេះក៏មានការដាក់តាំងបង្ហាញគម្រោងរបស់សិស្ស-និស្សិតដែលគាត់បានរៀបចំដំឡើងមានដូចជា គ្រឿងបង្គុំអគ្គិសនី វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពដំណាំជាដើម។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតនៅភូមិ៣ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងជួយលើកស្ទួយកសិផលក្នុងស្រុក ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com