រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្តនៅក្នុងរមណីយដ្ឋានក្បាលឆាយ
ថ្ងៃទី ៖ 23-06-2025, ដោយ Dara007 , 66 Views
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្តនៅក្នុងរមណីយដ្ឋានក្បាលឆាយ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់នេះ។
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ៕
|