ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរសព្ទទៅសាលាដំបូងខេត្ត
ថ្ងៃទី ៖ 25-06-2025, ដោយ​​ dara007 , 60 Views
                     
បន្ទាយមានជ័យ: បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរសព្ទទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រធានសន្តិសុខ បាននាំសន្តិសុខឈ្មោះ រី សារ៉ាត់ (កែវ) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ហើយប្តឹងចោទប្រកាន់ ស្ដីពីករណីលួចទូរសព្ទរបស់ខ្លួន ដែលឈ្មោះ រី សារ៉ាត់ (កែវ) លួចកាលពីថ្ងៃទី១៨-១៩-២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ព្រមទាំងយកបានវត្ថុតាងទូរសព្ទចំនួន៣០គ្រឿង។

លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានឱ្យដឹងថា ក្រោយទទួលបាជនពាក្យបណ្ដឹងនិងមានវត្ថុតាង ព្រមទាំងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងជួយលើកស្ទួយកសិផលក្នុងស្រុក ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com