ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីកម្ពុជា ប្រកាសបិទព្រំដែនណាមួយ គឺបិទជាអចិន្ត្រៃយ៍
ថ្ងៃទី ៖ 23-06-2025, ដោយ​​ dara007 , 79 Views
                     
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា បើច្រកទ្វារព្រំដែនរបស់ប្រទេសកម្ពុជាបិទនៅកន្លែងណាមួយហើយ គឺបិទជាអចិន្ត្រៃយ៍តែម្តង ប៉ុន្តែបើចង់បើកវិញ គឺភាគីថៃត្រូវតែបើកច្រកព្រំដែនទាំងអស់ ទើបកម្ពុជាព្រមគ្នាឡើងវិញ។

ថ្លែងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី មានប្រសាសន៍ថា បើសម្តេច បញ្ជាឲ្យមានការបិទច្រកព្រំដែនណាមួយហើយ គឺសម្តេចមានភាពទទួលខុសត្រូវ ខណៈបានបិទព្រំដែន នៅខេត្តឧត្ដរមានជ័យ។

សម្ដេចធិបតីបន្តថា នៅកម្ពុជានាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាទៅថ្នាក់ក្រោម បានទាំងអស់ ហើយសុទ្ធតែអនុវត្ត និងស្ដាប់តាម ខុសពីប្រទេសថៃ មេទ័ពតូចមួយផងក៏មិនគោរព នាយករដ្ឋមន្ត្រីដែរ។

សម្ដេចនាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីថា កម្ពុជាមិនមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនទៅវិញទៅមកនោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបបិទព្រំដែនជាឯកតោភាគីបន្តទៀត ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។

សម្តេចធិបតីបន្ដថា កម្ពុជាមានភាពទន់ភ្លន់ដោយមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងមួយនោះទេ ប៉ុន្តែក៏ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

សម្តេចគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ, កម្ពុជាធ្វើខ្លួនដូចជាពស់ មិនឡូឡា មិនរញ៉េរញ៉ៃ ប៉ុន្តែចឹកឲ្យស្លាប់តែម្តង ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងជួយលើកស្ទួយកសិផលក្នុងស្រុក ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com