ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់!
ថ្ងៃទី ៖ 12-06-2025, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៥ទីតាំងនៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោម ១៥ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ កម្លាំងនគរបាលបានចាត់វិធានការច្បាប់ចំនួន១១ទីតាំង ដោយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្នុងនោះមានជនសង្ស័យដែលបញ្ជូនសរុបចំនួន៣៧នាក់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយក្នុងចំណុចទី២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណៈសម្បត្តិនៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុសចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com