ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បារាំង សន្យាផ្ដល់ឯកសារផ្សេងៗ ដល់កម្ពុជា-ថៃ
ថ្ងៃទី ៖ 12-06-2025, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗ ដល់កម្ពុជា-ថៃសម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ ក្រោយសំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានថ្លែងថា«ប្រធានាធិបតីបារាំងម៉ាក្រុងបានអះអាងថា បារាំងអាចជួយសម្រួល ជួយសម្របសម្រួល ជាអាទិ៍តាមរយៈការផ្ដល់ឯកសារ ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់»។

ជាមួយគ្នានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានរម្លឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចធិបតី បានលើកឡើង ទី១.កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយនឹងថៃ។ ទី២.កម្ពុជាច្បាស់ណាស់ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJហ្នឹងជាការពិតប្រកែកមិនបាន សម្រេចរួចហើយកំពុងតែដំណើរការ លោកបញ្ជាក់គោលដៅគឺរកឱ្យឃើញដោយសន្តិវីធី ឱ្យបានឆាប់ ឱ្យបានចប់ជាស្ថាពរដំណោះស្រាយបញ្ហាព្រំដែនឱ្យដាច់ស្រេចជាស្ថាពរ ហេតុអ្វី ? កម្ពុជាមិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀតរហូតដល់អាចបង្កឱ្យកើតជាព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មី»។ ទី៣. ជំហររបស់កម្ពុជា ទន្ទឹមនេះនៅក្រៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល។ទី៤. គោលជំហររបស់កម្ពុជាគឺបន្តទំនាក់ទំនងកម្ពុជាថៃតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com