ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ៖ ថៃកំពុងរញ៉េរញ៉ៃ និងព្យាយាមបង្កើតជាព្រឹត្តិការណ៍នាំឲ្យមានការប្រឈមមុខដាក់គ្នានៅព្រំដែន
ថ្ងៃទី ៖ 11-06-2025, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។

ក្នុងឱកាសចុះសួរសុខទុក្ខនគរបាលការពារព្រំដែន នៅតំបន់មុំបី នាព្រឹកថ្ងៃ១១ ខែមិថុនា លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេល វេលារបស់ភាគីថៃនេះ  គឺថៃកំពុងបង្កើតជាព្រឹត្តិការណ៍នាំឲ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។

ទន្ទឹមនឹងនេះ លោក បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ។ ទោះបីជាអាកាសធាតុនៅតំបន់មុំបី មានភ្លៀងរលឹមឥតដាច់ ទាំងយប់ ទាំងថ្ងៃ និងទាំងក្នុងឱកាសនៃការប្រារព្ធពិធីសំណេះសំណាល ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន ដែលចូលរួមនាឱកាសនោះ បានទទួលនូវថាមពលផ្លូវចិត្តប្រកបដោយភាពកក់ក្ដៅ និងស្មារតីកាន់តែអង់អាចក្លាហាន។

ក្នុងបរិយាកាសប្រកបដោយភាពជឿជាក់ និងមោទនភាពនោះដែរ លោក ស សុខា ក៏ប្រកាសពីជំនួយគាំទ្រដែលនាំមកជូននាឱកាសនេះ ក្នុងនោះក៏រួមទាំងជំនួយពីសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com