ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក វ៉ី សំណាង ៖ផ្លូវមួយខ្សែប្រវែង ១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកបូរីជលសារ នឹងអភិវឌ្ឍន៍ប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង នៅថ្ងៃខាងមុខ
ថ្ងៃទី ៖ 12-06-2025, ដោយ​​ Dara007 , 29 Views
                     
តាកែវៈ លោក វ៉ី សំណាង ថ្លែងថា ផ្លូវមួយខ្សែប្រវែង ១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកបូរីជលសារ នឹងអភិវឌ្ឍន៍ប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង នៅថ្ងៃខាងមុខ ដើម្បីទុកជាផលប្រយោជន៍ រួមដល់បងប្អូនប្រជាពលរដ្ឋ និងជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។

ក្នុងឱកាសចុះពិនិត្យមើលស្ថាន ភាពផ្លូវភូមិសាស្រ្តក្នុងស្រុកបូរីជលសារ ដោយចាប់ពីចំណុច កំពង់ផែកកំពង់អំពិល ឃុំបូរីជលសារ ដល់ ឃុំកំពង់អំពិល ស្រុកបូរីជលសារ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ក្រោយស្ថាបនាជិតរួចរាល់ជាស្ថាពរ ដើម្បីទុកជាផលប្រយោជន៍ រួមដល់បងប្អូនប្រជាពលរដ្ឋ និងជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានលើកឡើងថា រយៈកាលកន្លងមក ផ្លូវចាប់ពីសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង គឺបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវទឹកមែន ប៉ុន្តែចាប់តាំងពីអំឡុងឆ្នាំ ២០១៩មក ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានធ្វើការ ស្ថាបនាផ្លូវមួយខ្សែនេះឡើង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋស្រុកជាប់ព្រំដែន មានប្រវែងជាង ១០គីឡូម៉ែត្រ ដែលបងប្អូនយើងអាចធ្វើដំណើរចាប់ពីសាលាស្រុកបូរីជលសារ ទៅដល់ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ដោយមធ្យោបាយ ឡាន ម៉ូតូ កង់ គោយន្ត តាមផ្លូវគោកបាន។

ចំណែកឯ បងប្អូនយើងក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏បានដូចគ្នាដែរ ដូច្នេះយើងមាន ២ជម្រើសសម្រាប់បងប្អូន ផ្លូវទឹក និងផ្លូវគោក។

លោក អភិបាលខេត្ត បានបន្ថែមថា មិនយូរប៉ុន្មាននោះទេ ផ្លូវមួយខ្សែមានប្រវែង ១០គីឡូម៉ែត្រនេះ នឹងអភិវឌ្ឍន៍ប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង នៅថ្ងៃខាងមុខ ក្រោមការយកចិត្តទុកដាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះផ្លូវ គឺជាសសៃឈាមចរន្តសេដ្ឋកិច្ចដ៏មានសារសំខាន់បំផុត សម្រាប់ ប្រទេសជាតិនីមួយៗ ហើយតាមរយៈផ្លូវដ៏សំខាន់មួយខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្បែរព្រំដែន និងបំពេញតម្រូវការជាក់ស្តែងរបស់ពួកគាត់ ក្នុងការដឹកភោគផល ឬដឹកទំនិញផ្សេងៗ សម្រាប់ប្រកបរបរ លក់ដូរប្រចាំថ្ងៃផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com