ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ចុះសំណេះសំណាល និងប្រគល់អំណោយជូនដល់កងកម្លាំងនគរបាលជាតិ ឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 11-06-2025, ដោយ​​ Dara007 , 49 Views
                     
ព្រះវិហារៈ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃរួមជាមួយភរិយា ចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

អំណោយក្រសួងមហាផ្ទៃ ដែលបានប្រគល់ជូន រួមមាន ៖ ១. គណៈបញ្ជាការ ១៨៧ ថវិកា ២០លានរៀល អង្ករ ១៧តោន មី ១៧កេសធំ ត្រីខកំប៉ុង ១៧កេសធំ និងកងកម្លាំង ចំនួន ១៧នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ២. ទីបញ្ជាការភូមិភាគទី៤ ថវិកា ២០លានរៀល អង្ករ ១៦តោន មី ១៦កេសធំ ត្រីខកំប៉ុង ១៦កេសធំ និងកងកម្លាំង ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៣. វរសេនាតូច លេខ១០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២៣៣នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៤. វរសេនាតូច លេខ៧៩៣ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២២៩នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៥. វរសេនាតូច លេខ៧៩៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២២៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៦. វរសេនាតូចអន្តរាគមន៍ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ២២៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៧. វរសេនាតូច លេខ៩០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ១៣២នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៨. វរសេនាតូច លេខ៧០២ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ១៣២នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៩. នគរបាលបេតិកភណ្ឌ ថវិកា ៤លានរៀល អង្ករ ៥តោន មី ៥កេសធំ ត្រីខកំប៉ុង ៥កេសធំ និងកងកម្លាំង ចំនួន ៤៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ១០. នគរបាលទេសចរណ៍ ថវិកា ២លានរៀល អង្ករ ២តោន មី ២កេសធំ ត្រីខកំប៉ុង ២កេសធំ និងកងកម្លាំង ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ១១. សិក្ខាកាម (៣គោលដៅ) សរុបចំនួន ១៨០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ១២. ក្រុមគ្រូពេទ្យ ចំនួន ១៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាបន្ថែមពីលើអំណោយរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖ ១. ទីបញ្ជាការភូមិភាគទី៤ ថវិកាបន្ថែម ចំនួន ៨៥លានរៀល ២. វរសេនាតូច លេខ១០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល ៣. វរសេនាតូច លេខ៩៧៣ ថវិកាបន្ថែម ចំនួន ៥លានរៀល ៤. វរសេនាតូច លេខ៩៧៥ ថវិកាបន្ថែម ចំនួន ៥លានរៀល ៥. វរសេនាតូចអន្តរាគមន៍ ថវិកាបន្ថែម ចំនួន ៥លានរៀល ៦. វរសេនាតូច លេខ៩០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល ៧. វរសេនាតូច លេខ៧០២ ថវិកាបន្ថែម ចំនួន ៥លានរៀល ៨. នគរបាលបេតិកភណ្ឌ ថវិកាបន្ថែម ចំនួន ៤លានរៀល ៩. នគរបាលទេសចរណ៍ ថវិកាបន្ថែម ចំនួន ៦លានរៀល។

ក្នុងនោះដែរ សម្តេចក្រឡាហោម និងភរិយា ក៏បានឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេបញ្ជាការជួរមុខ និងអតីតមេទ័ពខ្មែរក្រហម ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០លានរៀលផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុនឯកជនដ៏ធំរបស់កម្ពុជា នឹងទាក់ទាញ និងជំរុញការផលិតភាពយន្តទេសចរណ៍មកថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់ច្រើនឡើង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com