ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ណែនាំឱ្យរាជរដ្ឋាភិបាលខិតខំដោះស្រាយប្រព័ន្ធធារាសាស្រ្តទឹកជូនប្រជាពលរដ្ឋធ្វើកសិកម្ម
ថ្ងៃទី ៖ 03-06-2025, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការដោះស្រាយប្រព័ន្ធធារាសាស្រ្តទឹកជូនប្រជាពលរដ្ឋធ្វើកសិកម្ម ដើម្បីបង្កើនរដូវដាំដុះ ទាំងស្រូវ និងដំណាំដទៃទៀត ។

ក្នុងឱកាសបន្តដឹកនាំពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាធំជាងគេនាពេលនេះ គឺត្រូវរកពិធីដោះស្រាយទឹកសម្រាប់វិស័យកសិកម្មជូនប្រជាកសិករបន្ថែមទៀត ដោយមិនអាចអត់បាននោះឡើយ ហើយប្រសិនបើធ្វើធារាសាស្រ្តទឹកបានកាន់តែច្រើនវិស័យកសិកម្មខ្មែរ នឹងកាន់តែលូតលាស់ មិនថាស្រូវនោះទេដំណាំអ្វីដទៃទៀតក៏ត្រូវការទឹកដូចគ្នាដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកបែបទូលាយ គឺជាប្រពៃណីខ្មែរ អាបែបស៊ីជម្រៅ គឺត្រូវដោះស្រាយទឹកបង្កើនរដូវដាំដុះ ធ្វើប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ហើយធ្វើការកាត់បន្ថយការកាប់ព្រៃឈឺ ជាមួយនឹងការកើនឡើងនៃចំនួនមនុស្ស។ នេះជាទស្សនទាន ឬយុទ្ធសាស្រ្តកសិកម្ម។

នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន ណែនាំរាឱ្យជរដ្ឋាភិបាលខិតខំធ្វើយ៉ាងបង្កើនរដូវដាំដុះជូនប្រជាពលរដ្ឋ ពោលគឺពីមុនឧទាហរណ៍ស្រែមួយ ហិកតា ចិញ្ចឹមប្រជាពលរដ្ឋបានប្រាំនាក់ ឲ្យប្រែក្លាយទៅជា១០នាក់ឬ២០នាក់ ប៉ុន្តែការប្រក្លាយដីដាំដុះពី មួយដងទៅពីរ ឬបីដងនេះគឺចាំបាញ់បំផុតគឺត្រូវការទឹក ដូច្នេះត្រូវតែខិតខំធ្វើយ៉ាងណាដោះស្រាយប្រព័ន្ធ ទឹកនេះឲ្យខាងតែបាន។

នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ប្តេជ្ញាបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់វិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ និងធានានូវសន្តិសុខស្បៀងសម្រាប់ជាតិទាំងមូល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០៥ កម្ពុជាមានគម្រោងវិនិយោគចំនួន២៩០ គម្រោង ត្រូវបានអនុម័ត មានទំហំទឹកប្រាក់៤២០០លានដុលា្លរអាមេរិក បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងគម្រោង៩០ភាគរយ និងទុនវិនិយោគកើន៥២ភាគរយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com