សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។
សម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។ចុងក្រោយសុំការងារធ្វើតែសម្តេចតេជោ ហ៊ុន សែនបានពន្យល់កូនមួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។
សម្តេចតេជោ ហ៊ុន សែន អះអាងថា ពេលនេះសម្ដេចមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។
សម្តេចតេជោ បញ្ជាក់កន្លងមកសម្ដេចស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ស្នើសូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ៕