ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចទៅតុលាការ
ថ្ងៃទី ៖ 24-06-2026, ដោយ​​ Dara007 , 48 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចទៅតុលាការ ដើម្បីអនុវត្ដតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងបន្ទាន់ពីជនរងគ្រោះឈ្មោះ តាប់ គឹមទឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកូបធំសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្តីពីករណីលួចឌីណាម៉ូភ្លើង កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

  ក្រោយទទួលបានបណ្តឹងខាងលើកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច អឿន ភេទប្រុស អាយុ២០ឆ្នាំ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ហើយបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ថន សេងអេង ភេទប្រុស អាយុ២៣ឆ្នាំ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។    

   លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចយកឌីណាម៉ូភ្លើងរបួសដើមបណ្ដឹងពិតប្រាកដ មែន។      ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។  

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិញហេីយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គម្រោងវិនិយោគមានទុនវិនិយោគ ១១០លានដុល្លារគ្រោងបោះទីតាំងនៅខេត្ដចំនួន៧ រួមមានខេត្តកំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង និងកំពង់ឆ្នាំង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com