|
កម្ពុជា បញ្ជូនជនជាតិថៃជិត៥០នាក់ ពាក់ព័ន្ធបទល្មើស Scam onlineទៅប្រទេសដើមវិញ
ថ្ងៃទី ៖ 23-06-2026, ដោយ Dara007 , 49 Views
បន្ទាយមានជ័យៈ កម្ពុជា បញ្ជូនជនជាតិថៃជិត៥០នាក់ ពាក់ព័ន្ធបទល្មើស Scam onlineទៅប្រទេសដើមវិញ ដើម្បីឱ្យអាជ្ញាធរថៃអនុវត្ដនីតីវិធីច្បាប់បន្ដ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ ឋាន: អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោកឧត្ដមសេនីយ៍ត្រី អេង លីហួរ ឋាន: ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការប្រគល់ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃ(ពាក់ព័ន្ធបទល្មើស Scam online) ចំនួន៤៩នាក់ ក្នុងនោះស្រី១៨នាក់ ៕
|