ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងព័ត៌មាន លើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើរឱ្យទាន់បច្ចេកវិទ្យាឌីជីថល
ថ្ងៃទី ៖ 23-06-2026, ដោយ​​ Dara007 , 59 Views
                     
‎​ភ្នំពេញៈ ក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ‎

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បច្ចេកទេស និងទម្រង់នៃការសរសេរឱ្យកាន់តែមានប្រសិទ្ធភាព ទាក់ទាញ និងទាន់ហេតុការណ៍។ ‎ ‎​

នៅក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថា ការសរសេរព័ត៌មានសម្រាប់គេហទំព័រ (Website) និងបណ្តាញផ្សព្វផ្សាយសង្គម គឺទាមទារនូវចំណុចគន្លឹះសំខាន់ៗដូចជា៖ ខ្លឹមសារត្រូវខ្លី ខ្លឹម ចំចំណុចសំខាន់ និងងាយយល់ , ការដាក់ចំណងជើងត្រូវមានភាពទាក់ទាញអ្នកអាន ប៉ុន្តែត្រូវរក្សាបាននូវការពិត និងមិនបំផ្លើស ហើយត្រូវរៀបចំអត្ថបទដើម្បីឱ្យងាយស្រួលស្វែងរកនៅលើប្រព័ន្ធអ៊ីនធឺណិត។ ‎ ‎

លោកបញ្ជាក់ថា ​វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការអនុវត្តជាក់ស្តែង លើការសរសេរ និងការបង្ហោះព័ត៌មានផ្ទាល់នៅលើប្រព័ន្ធគ្រប់គ្រងគេហទំព័រផងដែរ។ ‎ ‎​

លោករំពឹងថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្ត្រីព័ត៌មានទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើឱ្យគេហទំព័រផ្លូវការរបស់រដ្ឋ ក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្ត និងជាទីពឹងផ្អែករបស់ប្រជាពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត ដើម្បីធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លេីទីផ្សារក្នុងស្រុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com