|
អំណោយដ៏ថ្លៃថ្លារបស់ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
ថ្ងៃទី ៖ 22-06-2026, ដោយ Dara007 , 8 Views
ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់ទឹកបរិសុទ្ធនិងភេសជ្ជៈផ្អែមចំនួន៦.០០០ កេសក្នុងនោះទឹកបរិសុទ្ធ ៣.០០០ កេស និងភេសជ្ជៈផ្អែម ៣.០០០ កេស ជូនដល់កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ចំណុះឱ្យ១៩កងឯកភាព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ តាមរយៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
តាមរយៈ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត បានជម្រាបឱ្យដឹងថា ក្នុងស្មារតីបង្ហាញពីមនោសញ្ចេតនា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលតែងតែគិតគូរចំពោះបងប្អូនកងកម្លាំងទាំងបីប្រភេទ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីនាំយកអំណោយជាទឹកបរិសុទ្ធនិងភេសជ្ជៈផ្អែមចំនួន ៦.០០០កេស ដើម្បីផ្តល់ជូនបងប្អូនកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ៕
|