ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ប្តេជ្ញាបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោក
ថ្ងៃទី ៖ 19-06-2026, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញាចិត្តលើការពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ។

លោកបញ្ជាក់ថា “សារនយោបាយដ៏ច្បាស់លាស់របស់សម្តេចធិបតី គឺកម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោក ទៅថ្ងៃមុខទៀតគឺជាទិសដៅនៃគោលនយោបាយបរទេសឯករាជ្យ និងប្រកបដោយតុល្យភាពរបស់កម្ពុជាយើង នៅក្នុងបរិបទពិភពលោកមួយដែលមិនជាក់លាក់ ស្មុគស្មាញ និងមិត្តឋិតឋេរទាល់តែសោះ”។  

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បេសកកម្មសរបស់សម្តេចធិបតី បានបន្តគោលនយោបាយការបរទេសឯករាជ្យបើកចំហរ និងតុល្យភាពល្អរបស់កម្ពុជាដោយរក្សាបានខ្ជាប់ខ្ជួននូវមិត្តភាពរឹងមាំជាមួយដៃគូទាំងអស់ ។ 

លោកថា មិត្តភាពរវាងកម្ពុជា និងរុស្ស៊ីជាមិត្តយូរអង្វែងដែលឈរលើផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងនេះ ទៀតសោត នឹងបន្តកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ជាមួយគ្រប់បណ្តាប្រទេសនានានៅក្នុងពិភពលោក ដើម្បីការពារសន្តិភាព លើកកម្ពស់ការអភិវឌ្ឍនិងបន្តបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រុស្ស៊ីៈ ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា ក្រោយ​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com