ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ទំនាក់ទំនងអាស៊ាន-រុស្ស៊ី នឹងបន្តរីកចម្រើនឥតឈប់ឈរ
ថ្ងៃទី ៖ 19-06-2026, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងអាស៊ាន-រុស្ស៊ី នឹងបន្តរីកចម្រើនឥតឈប់ឈរ ដោយនាំមកនូវអត្ថប្រយោជន៍យូរអង្វែង ដល់ប្រជាជន និងរួមចំណែកដល់អនាគតដ៏សុខសាន្ត ស្ថេរភាព វិបុលភាព សម្រាប់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល ។

ប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីបើកកិច្ចប្រជុំកំពូលពេញអង្គ អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន ថ្នាក់ដឹកនាំកំពូលអាស៊ាន-រុស្ស៊ី បានរំឭក ឡើងវិញនូវសមិទ្ធផលទាំងឡាយ ដែលសម្រេចបាននៃទំនាក់ទំនង រវាងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីឆ្នាំ១៩៩១មក ហើយបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ចាប់ពីឆ្នាំ២០១៨ លើវិស័យជាច្រើនដូចជា៖ សន្ទនានយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព័ត៌មាន និងបច្ចេកទេសទូរគមនាគមន៍ ថាមពល និងដឹកជញ្ជូន កសិកម្ម និងសន្តិសុខស្បៀង ទេសចរណ៍ សហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។

លោកគូសបញ្ជាក់ថា មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៦នេះ គឺជាឆ្នាំមានអត្ថន័យជាពិសេស ពីព្រោះយើងកំពុងប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងខួបលើកទី៧០ នៃការបង្កើតកាទូតទ្វេភាគី កម្ពុជា-រុស្ស៊ី ។

ក្នុងរយៈពេល៣៥ឆ្នាំកន្លងមក អាស៊ាន និងរុស្ស៊ី បានកសាងភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង ដែលបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងផលប្រយោជន៍រួម ។ លោកបានបញ្ជាក់ថាបន្ថែមថា សម្តេចធិបតី បានបញ្ជាក់ថា ទំនាក់ទំនងអាស៊ាន-រុស្ស៊ី នឹងបន្តរីកចម្រើនឥតឈប់ឈរ ដោយនាំមកនូវអត្ថប្រយោជន៍យូរអង្វែង ដល់ប្រជាជននិងរួមចំណេកដល់អនាគតដ៏សុខសាន្តស្ថេរភាព វិបុលភាព សម្រាប់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល»។

ចំពោះអនាគតខាងមុខ សម្តេចធិបតី បានបញ្ជាក់ថា អទិភាពសំខាន់ៗចំនួន៤ ដែលដឹកនាំទិសដៅអនាគត នៃកិច្ចសន្ទនាយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី គឺ ទី១ បន្តពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ តាមរយៈការចូលរួមកម្រិតខ្ពស់ កិច្ចសន្ទនាដ៏ទូលំទូលាយ និងសកម្មភាពកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាអាស៊ីអាគ្នេយ៍ តំបន់សន្តិភាព និងស្ថេភាព ។ ទី២ ទាញយកសក្តានុពលពេញលេញ នៃភាពជាដៃគូសេដ្ឋកិច្ច និងការរីកចម្រើន នៃកម្មវិធីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ឆ្នាំ២០២១និងឆ្នាំ២០២៥កន្លងមក និងដាក់ចេញនូវកម្មវិធីយុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទុន ឆ្នាំ២០២៦ និង២០៣០ ។ ទី៣ គឺពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព និងទី៤ គឺពង្រីកកិច្ចសហប្រតិបត្តិការ ទៅលើប្រជាជនជាស្នូល ជាពិសេសគឺយុវជន និងគាំទ្រដល់កិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ និងទំនាកទំនងធុរកិច្ចរវាងតំបន់ទាំងពីរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រុស្ស៊ីៈ ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា ក្រោយ​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com