ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតីស្នើឱ្យប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ថ្ងៃទី ៖ 19-06-2026, ដោយ​​ Dara007 , 61 Views
                     
ភ្នំពេញៈ សម្ដេចធិបតីស្នើឱ្យប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯលោកប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា លោកប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះលោកប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើលើគ្រប់វិស័យ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតី និងលោកប្រធានាធិបតីរុស្ស៊ី ក៏បានពិភាក្សាអំពីទិសដៅ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ, ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស ក្នុងក្របខ័ណ្ឌការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ទេសចរណ៍, និង វប្បធម៌។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងគណបក្ស។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីក៏បានស្នើឱ្យលោកប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕
      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រុស្ស៊ីៈ ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា ក្រោយ​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com