ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល»
ថ្ងៃទី ៖ 19-06-2026, ដោយ​​ Dara007 , 9 Views
                     
សៀមរាបៈ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ព្រះប្រធានកិត្តិយសរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជកិច្ចសង្គម មនុស្សធម៌ ជាពិសេសព្រះរាជកិច្ចលើកកម្ពស់តម្លៃនិងសិទ្ធិស្ត្រីគ្រប់ៗរូប។

ជាសក្ខីភាពចំពោះសកម្មភាពសង្គមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហគមន៍ Olave Baden-Powell Society (OB-PS) បានផ្តល់ជំនឿទុកចិត្តនិងកិត្តិយសតែងតាំង លោកជំទាវបណ្ឌិត ជា “ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)” រួមជាមួយនឹង “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE AWARD)” ។ ក្នុងឱកាសនោះដែរ សមាជិក-សមាជិកាថ្មី ចំនួន ៨៦រូប ក៏បានស្ម័គ្រចិត្តចូលរួមជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OB-PS ដែលនឹងជំរុញចលនាឧបត្ថម្ភដល់សកម្មភាពរបស់ សមាគមកាយឫទ្ធិនារីពិភពលោក កាន់តែទូលំទូលាយបន្ថែមទៀត នៅខេត្តសៀមរាប រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឥណ្ឌូណេស៊ី បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com