ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ព្រួយបារម្ភ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ
ថ្ងៃទី ៖ 16-06-2026, ដោយ​​ Dara007 , 35 Views
                     
កំពតៈ លោក ស សុខា បានព្រួយបារម្ភ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដោយពុំទាន់មានសញ្ញាណថមថយគួរឱ្យកត់សម្គាល់នោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ ប្រារព្ធឡើងនៅបរិវេណឆ្នេរព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានគូសបញ្ជាក់ដោយក្តីព្រួយបារម្ភថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងស្ទើររាល់ថ្ងៃនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រមុខក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានអំពាវនាវថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១១ចំណុច ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដើម្បីតម្កល់ឆន្ទៈក្នុងការគោរពអនុវត្តច្បាប់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ។

អនុសាសន៍ទាំងនោះរួមមាន  ទី១.ត្រូវចេះបើកបរ ឱ្យបានត្រឹមត្រូវជាដាច់ខាត ២.មិនត្រូវបើកបរ លើសល្បឿនកំណត់ជាដាច់ខាត ៣.មិនត្រូវបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៤.មិនត្រូវបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥.មិនត្រូវបើកបរ ស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦.ត្រូវគោរពផ្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ៧.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច គ្រប់ពេលធ្វើដំណើរតាមទោចក្រយានយន្ត ៨.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៩.ត្រូវប្រកាន់ស្តាំជានិច្ច ១០.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និងទី១១.ត្រូវមានសីលធម៌យោគយល់អធ្យាស្រ័យ និងប្រុងប្រយ័ត្នជានិច្ច។

គួររម្លឹកថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ទូទាំងប្រទេស រួមមាន ការបើកបរលើសល្បឿនកំណត់ ៤៦% មិនគោរពសិទ្ធិអាទិភាព ២២% មិនប្រកាន់ស្តាំ ១២% វ៉ាជែងមិនប្រុងប្រយ័ត្ន ៧% បត់មិនត្រឹមត្រូវ ៥% បើកបរក្នុងស្ថានភាពស្រវឹង ៤% ល្មើសសញ្ញាចរាចរណ៍ ២% ងងុយដេក ១% និងកត្តាបច្ចេកទេសយានយន្ត ១%។ ដោយឡែក ចំពោះខេត្តកំពត ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣១លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៧នាក់ ស្រី ៣នាក់ របួសធ្ងន់-ស្រាលចំនួន ៥៤នាក់ ស្រី ១៩នាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com