|
ប្រមុខរដ្ឋស្ដីទី៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹងដល់ខួប៤៩ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើ ដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យ ពូជសាសន៍របស់ប៉ុល
ថ្ងៃទី ៖ 14-06-2026, ដោយ Dara007 , 11 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹងដល់ខួប៤៩ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិពីរបបប្រល័យ
ពូជសាសន៍របស់ប៉ុល ពត(២០មិថុនា
១៩៧៧.២០មិថុនា២០២៦)។
ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួប ជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់។
ដើម្បីរំលឹកដល់រឿងដ៏កម្សត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន៧បទ ដែលខ្ញុំនិពន្ធដោយផ្ទាល់មាន៖ ១.ថ្ងៃស្អែកបែកគ្នា ២.សំបុត្រផ្តាំលា ៣.ចាកចោលទ្រនំចាស់ ៤.ភ្លៀងធំនឹកប្តីយប់២០មិថុនា ៥.អក្ខរាប្រហារដួងចិត្ត ៦.ទឹកភ្នែកបែកគ្នា ៧.ទឹកភ្នែកស្រក់ចូលចានបាយ ចម្រៀងទាំង៧បទនេះគ្របដណ្តប់នូវ ព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាន នាពេលនោះ។ ចម្រៀងទាំង៧បទនេះយកតាមលំនាំ ប្រពៃណីនិងច្រៀងដោយលោក ឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា៕
|