|
លោក ឃួង ស្រេង បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកត្រូវពង្រឹងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ជូនពលរដ្ឋឱ្យកាន់សកម្ម និងល្អប្រសើរថែមទៀត
ថ្ងៃទី ៖ 11-06-2026, ដោយ Dara007 , 34 Views
ភ្នំពេញៈ លោក ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់សកម្ម និង បានល្អប្រសេីរថែមទៀត ព្រមទាំង ជំរុញផ្សព្វផ្សាយអំពីការ ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីពីការពង្រឹងការផ្តល់សេវាសាធារណៈតាមយន្តការច្រក ចេញចូលតែមួយជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រសៀល ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦នេះ ។
ជាមួយគ្នានេះ លោក ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយ កិច្ច ប្រជុំ នា រសៀល នេះ គឺ មិនមែន ជា លើកទី ១ នោះទេ ព្រោះ លោក អភិបាល តែងតែ ក្រើនរំលឹក និងណែនាំជាប់ជាប្រចាំធ្វើយ៉ាងណា ដើម្បីជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត៕
|