|
១ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams និងឃាត់ខ្លួនជនសង្ស័យបាន៤៦៣ នាក់ មាន៧៤ទីតាំង
ថ្ងៃទី ៖ 11-06-2026, ដោយ Dara007 , 55 Views
ភ្នំពេញៈ ក្នុងរយៈពេល ១ថ្ងៃពេញ កាលពីថ្ងៃទី១០ ខែមិថុនានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ និងបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសសរុបចំនួន ៧៤ទីតាំង ក្នុងនោះ៖
១. ខណ្ឌសែនសុខ៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ១ករណី ក្រោមរូបភាពល្បែងស៊ីសងអនឡាញក្លែងក្លាយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន។
២. ខណ្ឌ៧មករា៖ បង្រ្កាបទីតាំងបទល្មើសល្បែងខុសច្បាប់ ១ទីតាំង ដកហូតសម្ភារមួយចំនួនធំ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់។
៣. រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៥២នាក់ និងមានអ្នកស្នាក់នៅខុសច្បាប់ចំនួន ២នាក់។
៤. បានផាកពិន័យម្ចាស់ទីតាំងចំនួន ២ មនុស្សចំនួន៤នាក់ សរុបថវិកា ១៦.០០០.០០០រៀល។
ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីបន្តនីតិវិធី៕
|