ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក​ សយ​ បូរ៉ា​ ថៅកែ​ផ្សារទំនើប​ហេង​ឆៃលី​ និង​ ស្ត្រី​រងគ្រោះ​ បានដោះស្រាយបញ្ចប់ហេីយ
ថ្ងៃទី ៖ 09-06-2026, ដោយ​​ Dara007 , 47 Views
                     
បាត់ដំបងៈ លោក​ សយ​ បូរ៉ា​ ថៅកែ​ផ្សារទំនើប​ហេង​ឆៃលី​ និង​ ស្ត្រី​រងគ្រោះ​ បានដោះស្រាយបញ្ចប់ហេីយ ក្រោយផ្ដល់សំណង​ទៅតំណាង​ជនរងគ្រោះ​តាម​ចំនួន​ថវិកា​ដែល​បាន​ព្រមព្រៀង​គ្នា​ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែល​បង្ករឡេីងដោយ​លោក​ សយ​ បូរ៉ា​ ថៅកែ​ផ្សារទំនើប​ហេង​ឆៃលី​ និង​ ស្ត្រី​រងគ្រោះ​បណ្ដាលអោយ​ស្លាប់​ ពេល​នេះ​បានដោះស្រាយបញ្ចប់ហេីយ​ក្រោមការ​សម្របសម្រួល​របស់​ ចៅក្រម​ស៊េីបសួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ។ ការ​សម្របសម្រួល​បញ្ចប់​នេះ មាន​ការ​ចូល​រួម​ពីតំណាង​ជនបង្ករ​ តំណាង​ជនរងគ្រោះ​ និង​មេធាវី​ទាំងសងខាង​ ។

សូមបញ្ជាក់ថា​ការ​សម្របសម្រួល​បញ្ចប់​នេះគឺតំណាង​ជនបង្ករ​បាន​សងសំណង​ទៅតំណាង​ជនរងគ្រោះ​តាម​ចំនួន​ថវិកា​ដែល​បាន​ព្រមព្រៀង​គ្នា​ ។ ជនរងគ្រោះ​ក្រោយ​ពី​ទទួល​បាន​សំណងក៏បាន​ធ្វើ​ពាក្យ​សុំ​ដកពាក្យ​បណ្តឹង​ ។ នេះ​គ្រាន់តែ​ជាការ​បញ្ចប់​សំណងរដ្ឋប្បវេណី​តែ​ប៉ុណ្ណោះ​ ដោយឡែក​បណ្តឹង​អាជ្ញា​គឺ​នៅ​បន្តតាម​និតិវិធី​ផ្លូវ​ច្បាប់​ដដែល​ ។

សូមចូលរួម​អបអរសាទរ​ដែល​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​ ជាពិសេស​សូម​អរគុណ​ ចៅក្រម​ស៊េីបសួរ​ ជាពិសេស​លោក​ប្រធាន​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ និង​លោក​ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត​បាត់ដំបង​ ដែល​បាន​ខិតខំ​ខ្នះខ្នែង​ស្វែងរក​ការពិត​រកយុត្តិធម៌ជូន​ជនរងគ្រោះ​ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
វៀតណាម៖ កម្ពុជា-វៀតណាម ៖ ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com