ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំកម្លាំងចុះជួយសង្គ្រោះជនរងគ្រោះលិចសាឡង់ដឹកខ្សាច់ ចំនួន៣នាក់ទាន់ពេលវេលា
ថ្ងៃទី ៖ 12-06-2026, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ អភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំកម្លាំងចុះជួយសង្គ្រោះជនរងគ្រោះលិចសាឡង់ដឹកខ្សាច់ ចំនួន៣នាក់ទាន់ពេលវេលា កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។

បន្ទាប់ពីបានទទួលព័ត៌មានពីករណីលិចសាឡង់ដឹកខ្សាច់ តាមបណ្តោយដងទន្លេសាប ស្ថិតក្នុងព្រំប្រទល់សង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុភ្លាមៗ និងបញ្ជារក្រុមពន្លត់អគ្គីភ័យចំនួន៣ក្រុមរួមមាន៖ ក្រុមពន្លត់ស៊ូរ៉ាវអាល់ម៉ឺន ក្រុមពន្លត់អគ្គីភ័យស៊ូរ៉ាវអាល់អឹកពើរ និងក្រុមពន្លត់អគ្គិភ័យគីឡូម៉ែត្រលេខ៩ ធ្វើប្រតិបត្តិជួយសង្គ្រោះជនរងគ្រោះបានចំនួន៣នាក់ទាន់ពេលវេលា ដោយមិនមាននរណាម្នាក់លង់ទឹក និងបាត់បង់អាយុជីវិតឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានចាត់កម្លាំងដាក់ទូកប្រចាំការដោយមានដាក់ភ្លើងសញ្ញាសំគាល់នៅទីតាំងខាងលើដើម្បីជៀសវាងមានសាឡង់ កប៉ាល់ និងទូកផ្សេងជិះមកប៉ះទង្គិចបណ្តាលឲ្យលិច ឬមានគ្រោះថ្នាក់ម្តងទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ទឹកពិសាកម្ពុជា បានបង្កើនថវិកាបរិច្ចាគពីចំនួន ៥០០,០០០ ទៅ ១,០០០,០០០ ដុល្លារអាមេរិក ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាទឹកចិត្តក្រុមហ៊ុនខ្មែរ ដើម្បីស្នាមញញឹមកុមារកម្ពុជា ដោយស្ថិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com