ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី
ថ្ងៃទី ៖ 13-06-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី ដើម្បីជួយសង្គ្រោះអាយុជីវិតគ្រប់ៗគ្នា។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខអាណាព្យាបាលរួមជាមួយកុមារ ព្រមទាំងអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនគណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ អាណាព្យាបាលនិងកូនៗ រួមទាំងអង្គពិធីទាំងមូលដោយក្តីនឹករឭក។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ ជាពិសេស គ្រួសារដែលមានលទ្ធភាពខ្វះខាត។ កន្លែងនេះ គឺជាកន្លែងដែលផ្តល់សេវាពិនិត្យព្យាបាលដែលមានគុណភាព ដោយគ្មានការរើសអើង ស្មើភាពគ្នា និងជួយសង្គ្រោះអាយុជីវិតគ្រប់ៗគ្នា។

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ក៏បានចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដោយក្រុមហ៊ុនបានបរិច្ចាគថវិកាចំនួន ១,០០០,០០០ (មួយលាន) ដុល្លារសហរដ្ឋអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ទ្រទ្រង់បេសកកម្មព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់។ ជាទីបញ្ចប់ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគទាំងថវិកា ទាំងកម្លាំងស្មារតី ហើយក៏សូមអំពាវនាវមហាជនបន្តចូលរួមបន្ថែមទៀត ដើម្បីផ្តល់នូវក្តីសង្ឃឹម និងជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនរូបបន្ថែមទៀត ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិនាពេលអនាគត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទភ្នំមួយនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com