ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា
ថ្ងៃទី ៖ 19-06-2026, ដោយ​​ Dara007 , 42 Views
                     
រុស្ស៊ីៈ ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា ក្រោយ​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​។

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ​ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បាន​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​នៅក្នុង​ប្រទេស​រុស្ស៊ី​ និងនៅ​បណ្តាប្រទេសមួយចំនួន​ក្នុង​តំបន់​អាស៊ាន​ ព្រមទាំងបាន​បញ្ជាក់ថាក្រុមហ៊ុន​ GAZ Group ជាក្រុម​ហ៊ុន​ដែល​មាន​បទពិសោធន៍​ប្រមាណ​៩០ឆ្នាំក្នុង​ឧស្សាហកម្ម​យានយន្ត ដែល​មាន​រោងចក្រចំនួន១៥​ និង​បាន​នាំចេញយានយន្ត​ទៅកាន់ប្រទេស​ចំនួន៤៣​ ព្រមទាំង​មាន​តំណាង​ចែកចាយចំនួន២៤០។

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជាច្រេីន​ម៉ូដែល​ ដូចជា​ រថយន្ត​ពាណិជ្ជកម្ម​,​ រថយន្ត​ដឹកទំនិញ​ខ្នាតមធ្យម,​ រថយន្តក្រុង,​ រថយន្ត​សង្គ្រោះ​បន្ទាន់​ ជាដេីម​ និងផលិតគ្រឿងបន្លាស់ផងដែរ។

លោក​នាយក​ផ្នែក​នាំចេញ​ បានគោរព​ជម្រាប​ជូន​សម្តេច​ធិបតី​បន្ថែម​ថា​ ដោយសារ​បច្ចុប្បន្ន​ ក្រុមហ៊ុន​​ ​GAZ Group​បាន​និង​កំពុង​ធ្វេី​ប្រតិបត្តិ​ការ​អាជីវកម្ម​ក្នុង​តំបន់​អាស៊ាន​ និង​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​ ក្រុមហ៊ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ និងចង់​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា​។

ជាការឆ្លេីយតប,​ សម្តេច​ធិបតី​ស្វាគមន៍ចំពោះក្រុម​ហ៊ុន​ដែលចាប់​អារម្មណ៍​​ និងចង់​ស្វែង​រក​ឱកាស​វិនិយោគ​នៅកម្ពុជា។ សម្តេច​ធិបតី​បា​ន​គូស​បញ្ជាក់អំពីការ​ដាក់​ចេញ​គោលនយោបាយ​ និង​យន្តការ​ចាំបាច់នានា​របស់រាជរដ្ឋាភិបាល​ ដេីម្បី​គាំទ្រ​ដល់ភាព​ជោគជ័យ​របស់​ក្រុមហ៊ុនដែល​វិនិយោគ​នៅកម្ពុជា។

បន្ថែមពីនេះ​, សម្តេច​ធិបតី​ក៏បាន​ណែនាំឱ្យក្រុម​ហ៊ុន​សិក្សាបន្ថែមអំពីលទ្ធភាព​ក្នុង​ការវិនិយោគលេី​ការផលិតខ្សែច្រវាក់​ផលិតកម្ម​ ( Supply Chain) សម្រាប់​ផ្គត់ផ្គង់​ច្រវាក់​ផលិតកម្មរបស់ក្រុម​ហ៊ុន​ដែលមានក្នុងតំបន់ តាម​យុទ្ធសាស្រ្ត​បូកមួយ​ (Plus 1 Strategy) ផងដែរ។

មុន​នឹងបញ្ចប់​, សម្តេច​ធិបតី​បាន​លេីក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​បន្តពិភាក្សា​ជាមួយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ ដេីម្បីចាប់​យក​ឱកាស​វិនិយោគ​ និងរីកលូតលាស់​​ ​នៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
រុស្ស៊ីៈ ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា ក្រោយ​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com