វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur បានធ្វើបទបង្ហាញអំពី «វឌ្ឍនភាពក្នុងការថែទាំជំងឺមហារីក៖ ការរកឃើញដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលទំនើប» ដោយពិភាក្សាអំពីសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងយុទ្ធសាស្ត្រព្យាបាលផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងជំងឺមហារីក។ ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Murali ឯកទេស វះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre បានធ្វើបទបង្ហាញអំពី «រក្សាចលនារបស់អ្នក៖ នវានុវត្តន៍ ក្នុងការថែទាំផ្នែកជំងឺឆ្អឹងនិងសន្លាក់» ដោយផ្តោតលើវិធីសាស្ត្រស្តារឡើងវិញនូវចលនា ការគាំទ្រដល់ការជាសះស្បើយ និងការកែលម្អគុណភាពជីវិត។
ដើម្បីគាំទ្រដល់អ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី IHH Healthcare Malaysia ផ្តល់នូវជំនួយយ៉ាងយកចិត្តទុកដាក់តាមរយៈមជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) របស់ខ្លួន ដែលដើរតួជាចំណុចសម្របសម្រួលតែមួយគត់ពេញមួយដំណើរការថែទាំសុខភាពរបស់ពួកគេ។ សេវាកម្មនានារួមមាន ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស ការសាកសួរព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការណែនាំអំពីការប៉ាន់ប្រមាណតម្លៃ ការគាំទ្រទាក់ទងនឹងការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ ការជូនរថយន្តទទួលពីព្រលានយន្តហោះ និងការណែនាំទាក់ទងនឹងទិដ្ឋាការ (Visa) នៅពេលចាំបាច់។
អ្នកជំងឺក៏ទទួលបាននូវជំនួយជាភាសាខ្មែរ និងការគាំទ្រជាបន្តទៀត បន្ទាប់ពីការព្យាបាល តាមរយៈដៃគូក្នុងប្រទេស ដែលជួយពួកគេឱ្យរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាពរបស់ពួកគេ ទោះបីជាបានត្រឡប់មកផ្ទះវិញក៏ដោយ។ តាមរយៈការចូលរួម និងកិច្ចសហការជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា IHH Healthcare Malaysia នៅតែបន្តផ្តោតលើការធ្វើអោយប្រើសើរឡើងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យជំនាញឯកទេស និងការគាំទ្រអ្នកជំងឺជាមួយនឹងការផ្តល់ព័ត៌មាន ការណែនាំ និងទំនុកចិត្តដែលត្រូវការ នៅពេលធ្វើការសម្រេចចិត្តលើការថែទាំសុខភាព។
គ្រូពេទ្យឯកទេសឈានមុខគេមកពី IHH Healthcare Malaysia បានចែករំលែកជំនាញរបស់ពួកគេ រួមមាន លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur ដែលបានបង្ហាញប្រធានបទ «សុខភាពខួរក្បាល និងឆ្អឹងកងខ្នង៖ តើពេលណាគួរស្វែងរកការថែទាំពីគ្រូពេទ្យជំនាញឯកទេស» ដោយសង្កត់ធ្ងន់លើការរកឃើញទាន់ពេលវេលា និងការគ្រប់គ្រងទាន់ពេលនៃស្ថានភាពប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង៕