ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឃាតកម្មកាប់ និងអាករបុរសម្នាក់ស្លាប់យ៉ាងព្រៃផ្សៃ
ថ្ងៃទី ៖ 27-06-2026, ដោយ​​ Dara007 , 52 Views
                     
តាកែវៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឃាតកម្មកាប់ និងអាករបុរសម្នាក់ស្លាប់យ៉ាងព្រៃផ្សៃ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

យោងតាមរបាយការណ៍ស្តីពីករណី ឃាតកម្ម របស់ អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិថ្លុកដូនទុំ ឃុំ បានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី ឃាតកម្ម កើតឡើង បង្កដោយជនសង្ស័យ មិនស្គាល់អត្ត សញ្ញាណ បានយកកាំបិតផ្គាក់ និងកាំបិតប៉័ងតោ កាប់និងអារក ជនរងគ្រោះឈ្មោះ ប៉ុក លី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បណ្តាលឲ្យ ១.ស្នាមរបួស ដាច់សាច់បំពង់ក ជំរៅដាច់បំពង់ខ្យល់ ២. ស្នាម របួស ដាច់សាច់ថ្ពាល់ ថ្គាមខាងឆ្វេង ជំរៅដល់ឆ្អឹង ៣.ស្នាមរបួសជើងសក់ពីក្រោយ ដាច់កាត់ត្រង់ ជំរៅដល់ឆ្អឹង ដេកស្លាប់លើកៅអីជ្វា ងើយក្បាលទៅក្រោយ ។

ក្រោយពីទទួលបានព័ត៌មាន ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បាន ដឹកនាំ កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកព្រៃកប្បាស ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និង ចាប់យកវត្ថុ តាង រួមមានៈ កាំបិតប៉័ងតោ ដងឈើប្រវែង៣០សង់ទីម៉ែត្រ ផ្លែទំហំ១៦សង់ទីម៉ែត្រ មួយដើម កាំបិតផ្អាក់ ដង ឫស្សីប្រវែង៤០សង់ទីម៉ែត្រ ផ្លែប្រវែង៣០សង់ទីម៉ែត្រ មួយដើម ទូរស័ព្ទដៃម៉ាក អូប៉ូ ពណ៌ខៀវ មួយគ្រឿង រួច កម្លាំងយើងធ្វើការស្រាវជ្រាវ លុះដល់ម៉ោង១៩និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងយើងកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ ភក្តី ហៅតី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស បានឆ្លើយសារភាពថាៈ ខ្លួនបានធ្វើសកម្មភាពកាប់លើ ឈ្មោះ ប៉ុក លី មានគ្នាបីនាក់ ទីមួយ ខ្លួនបានយកកាំបិតផ្អាក់ កាប់ចំក្បាលពីក្រោយមួយកាំបិត ទីពីរឈ្មោះ សួន សុខណេង ភេទប្រុស អាយុ២៩ឆ្នាំ យកកាំបិតផ្អាក់ពីខ្លួន កាប់ឈ្មោះ ប៉ុក លី ចំថ្គាមខាងឆ្វេងមួយកាំបិត និងទីបីឈ្មោះ ស៊ឹម រី ភេទប្រុស អាយុ ៥២ឆ្នាំ យកកាំបិតប៉័ងតោទៅ អារក ឈ្មោះ ប៉ុក លី បន្ថែម។

បន្ទាប់មកកម្លាំងបន្តឃាត់ខ្លួន ជនសង្ស័យ ឈ្មោះសួន សុខណេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស និងជន សង្ស័យឈ្មោះ ស៊ឹម រី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស យកមក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចធិបតី ប្រកាសថា រដ្ឋខាតថវិកា៥០លានដុល្លារ ក្នុងរយៈពេល១ខែ ដើម្បីទម្លាក់ពន្ធប្រេង និងឧបករណ៍អគ្គិសនី ។ ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាភោជន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com