ការបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្ដេចជួបខ្លួនឯងផ្ទាល់នៅពេលចុះទៅតាមបណ្ដាខេត្ត ហើយម្ចាស់ហាងគុយទាវមួយកន្លែង ហាមសម្ដេចមិនឲ្យទទួលទានប្រហិតសាច់គោនោះទេ។ ប៉ុន្ដែសម្ដេចមិនបានសួរអំពីមូលហេតុនោះទេ តែអាចសន្និដ្ឋានបានថាមកពីមូលហេតុអ្វី។ ក្នុងន័យនេះ សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលរដ្ឋ ជួយដល់វិស័យឯកជន ហើយវិស័យឯកជនត្រូវជួយខ្លួនឯង ដើម្បីជួយអតិថិជន តាមរយៈការខិតខំផលិតរបស់មានគុណភាព សុចរិតភាព តម្លាភាព គិតគូរពីសុខភាព ផលប្រយោជន៍របស់អ្នកប្រើប្រាស់។
សម្ដេចបន្ដទៀតថា រាជរដ្ឋាភិបាល នឹងជួយសម្រួល ប៉ុន្ដែបើវិស័យឯកជនដើរតួនាទីជួយពិនិត្យខ្លួនឯង។
បន្ថែមពីនេះ សម្ដេចធិបតី គូសបញ្ជាក់ថា ស្ថាប័នរដ្ឋមិនចង់ដើរតួជាអ្នកដាក់វិធានការច្រើនដើម្បីដើរតាមផលិតផលដែលគ្មានគុណភាព ឬប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ ពោលវិស័យឯកជន ត្រូវតែមានភាពម្ចាស់ការណ៍ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ខណៈរដ្ឋនឹងខិតខំកាត់បន្ថយនីតិវិធី ដើម្បីជួយសម្រួលហើយវិស័យឯកជនត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងគុណភាពនៃការផលិតនេះ៕